ភ្លៀងនៅតែបន្តធ្លាក់ទឹកជំនន់ហក់ឡើង អាជ្ញាធរខេត្តកំពង់ស្ពឺបានជម្លៀសប្រជាពលរដ្ឋចំនួន ១២៣គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ បានហក់ឡើងខ្លាំង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឱ្យស្រុកចំនួន០២នៃខេត្តកំពង់ស្ពឺ នេះកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ទឹកជំនន់បានកើតឡើងនៅក្នុងស្រុកចំនួន២ គឺ ស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ ហើយឃុំដែលរងផលប៉ះពាល់មានចំនួន ១០ឃុំ និង ២៨ភូមិ ក្នុងនោះស្រុកភ្នំស្រួច ប៉ះពាល់ចំនួន ៦ឃុំ ស្មើនឹង ១៧ភូមិ និងស្រុកបសេដ្ឋ ប៉ះពាល់ ៤ឃុំ ស្មើនឹង១១ភូមិ។ ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ៣១៨ខ្នង ក្នុងស្រុកបសេដ្ឋចំនួន ៤២ខ្នង។ ចំពោះគ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមានចំនួន ១២៣គ្រួសារ។

ជំនន់ទឹកភ្លៀងនេះ បានបន្តប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរចំនួន ៣២៨ហិកតា ក្នុងនោះស្រុកបសេដ្ឋចំនួន ១០៨ហិកតា និងដំណាំរួមផ្សំចំនួន ៤១ហិកតា។ ក្រៅពីនេះបានប៉ះពាល់ដល់ផ្លូវប្រវែង២៩៥០ម៉ែត្រ (ស្រុកបសេដ្ឋប្រវែង ៦០០ម៉ែត្រ) ក្នុងនោះដាច់ផ្លូវប្រវែង ១៤៥៥ម៉ែត្រ(ស្រុកបសេដ្ឋ ប្រវែង ៥០ ម៉ែត្រ) ច្រោះខ្នងទំនប់ចំនួន ៥កន្លែង និងច្រោះលូចំនួន៤កន្លែង(ស្រុកបសេដ្ឋ)៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print