ខេត្តព្រៃវែង៖ ពលរដ្ឋទាំង៤ឃុំបាន សាទរចំពោះអាជ្ញាធរដែលបានជួសជុលផ្លូវ តាមមាត់ទន្លេតូចនាស្រុកពារាំងនិងពោធិ៍រៀង ខេត្តព្រៃវែង គឺបន្ទាប់ពីមានការរអ៊ូរទាំពីប្រជាពលរដ្ឋខណៈខែប្រាំងដីហុយទ្រលោម ចំណែកខែវស្សាវិញបែកភក់ដូចថ្លុកក្របីដេក ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរឬដឹកផលដំណាំផ្សេងៗរបស់ពួកគាត់។
លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងថា ផ្លូវនេះចាប់ផ្ដើមធ្វើហើយគឺបន្តពីឃុំកំពង់ពពិលទៅព្រែកតា.សដែល កាលពីមុននោះផ្លូវពីមេ.សប្រចណ្ឌមកកំពង់ ពពិលនេះបានធ្វើរួចហើយដែលមានចម្ងាយ ជាង២០គីឡូម៉ែត្រដោយក្រាលក្រួស ក្រហមតែឥឡូវនេះគឺធ្វើបន្តពីកំពង់ពពិលទៅដល់ព្រែកក្រូចឃុំព្រែកតាស ស្រុកពោធិ៍ រៀងដែលមានចម្ងាយជាង២៧គីឡូម៉ែត្រទៀតដោយក្រាលក្រួសក្រហមដូចគ្នា។
លោក អ៊ុច សយ មេឃុំកំពង់ពពិល បានឲ្យដឹងថា គេចុះធ្វើហើយផ្លូវនេះឯគ្រឿង ចក្រជាគ្រឿងរបស់សាធារណការខេត្តព្រៃវែងហើយការដ្ឋាននេះគឺឈូសសម្អាតរួចបានក្រាលក្រួសក្រហមពីកំពង់ពពិលទៅ ព្រែកតា.ស។ លុះដល់ខែតុលាខាងមុខនេះនឹងធ្វើផ្លូវក្រាលកៅស៊ូពីកំពង់ពពិលទៅឃុំមេ.សប្រចណ្ឌមួយកំណាត់សិនដល់ ឆ្នាំ២០១៧ ទើបធ្វើផ្លូវក្រាលកៅស៊ូពីកំពង់ពពិលទៅព្រែកតា.ស ដើម្បីបង្ហើយ ៕
ដោយ៖ ហេង សូរិយា