ជ័យយោ! កម្ពុជាត្រូវបានប្រកាសជាប្រទេសម្ចាស់ផ្ទះសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៩

ចែករំលែក៖

ភ្នំពេញ :ជ័យយោ! កម្ពុជាត្រូវបានប្រកាសជាប្រទេសម្ចាស់ផ្ទះសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ។ នេះជាការបញ្ជាក់ពី លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបានលើកឡើងថា : ក្រោមការខិតខំប្រឹងប្រែងរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា​ ប្រទេសកម្ពុជា​ត្រូវបានទទួលជ័យជំនះ​ក្នុងការធ្វេីជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក​ លើកទី៣៩ នៅឆ្នាំ២០២៦​ ។ 

លោករដ្ឋមន្ត្រី បានសូមអបអរសាទរ កាយឫទ្ធិនារីកម្ពុជា កម្លាំងស្ម័គ្រចិត្តដេីម្បី​កុមារី​ និងយុវតីកម្ពុជា ។ 

សូមអបអរសាទរ ! កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក​ លើកទី៣៩ នៅកម្ពុជា ឆ្នាំ២០២៦ 

សូមបញ្ជាក់ថា ៖ តាម Facebook ផ្លូវការសមាគមកាយប្ញទ្ធិនារីពិភពលោក ដែលទើបផ្សព្វផ្សាយនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ទីបំផុត ! កម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតកាយឫទ្ធិពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីប្រជាជនទូទាំងពិភពលោកច្រើនជាងប្រទេសហ្កាណា និងទុយណេស៉ី។ 

គួរជម្រាបថា ភាគីកម្ពុជាបានឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិពិភពលោកលើកទី៣៩ នាឆ្នាំ២០២៦ខាងមុខ។ ការបោះឆ្នោតគឺប្រព្រឹត្តទៅនៅលើទំព័រហ្វេសប៊ុក World Association of Girl Guides and Girl Scouts ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែកក្កដា ឆ្នាំ២០២៣។

ការបោះឆ្នោតនេះធ្វើឡើងក្នុងសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិពិភពលោកនៅប្រទេសស៉ីប (Cyprus) ខណៈប្រតិភូកាយឫទ្ធិកម្ពុជា ដឹកនាំដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

នៅក្នុងសន្និបាតនោះក៏មានការបោះឆ្នោតជ្រើសរើសប្រទេសដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយឫទ្ធិពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្នុងនោះមានប្រទេសចំនួន៣ដែលជាឈរជាបេក្ខភាពក្នុងការបោះឆ្នោត​នេះ រួមមាន​៖ កម្ពុជា ហ្កាណា និងទុយណេស៊ី ហើយទីបំផុត កម្ពុជាក៏បានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតកាយឫទ្ធិពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីប្រជាជនទូទាំងពិភពលោកច្រើនជាងប្រទេសហ្កាណា និងទុយណេស៉ី។ 

លោកអនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល សុឹម ស៊ូយ៉េង បានបញ្ជាក់ថា : សូមអបអរសាទរ​

ក្រោមការខិតខំប្រឹងប្រែងរបស់បងស្រី​ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា​ ប្រទេសកម្ពុជា​ត្រូវបានទទួលជ័យជំនះ​ក្នុងការធ្វេីជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក​ លើកទី៣៩ នៅឆ្នាំ២០២៦​ ។ 

កាយឫទ្ធិនារីកម្ពុជា  ! កម្លាំងស្ម័គ្រចិត្តដេីម្បី​កុមារី​ និងយុវតីកម្ពុជា ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print