លោក សុខ ឥសាន បរិយាយ ពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុច សំខាន់ៗចំនួន ១០ដូចខាងក្រោម :

១- ទណ្ឌិតក្បត់ជាតិនិយាយពីរឿងផ្សះផ្សារជាតិ = អត់មាននរណាចង់ផ្សះផ្សារជាមួយជនក្បត់ជាតិ៣ជំនាន់ទេ។
២- ការផ្ទេរអំណាចពីនីតិកាលមួយទៅនីតិកាលមួយគឺជារឿងធម្មតាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ = ហើយការផ្ទេរអំណាចឲ្យអ្នកថ្មីបន្តវេនគឺជាសំណូមពរចាំបាច់របស់គណបក្សប្រជាជនកម្ពុជាជាង៤០ឆ្នាំមកហើយ។
៣- នៅពេលមិនទាន់ផ្ទេរពួកអ្នកថាក្រាញអំណាច = ដល់ពេលផ្ទេរពួកវាថាម៉េចបានជាប្រញ៉ាប់ប្រញ៉ាល់ឆាប់ផ្ទេរម៉្លេះ។
៤- ត្រីនៅក្នុងដៃគណបក្សប្រជាជនកម្ពុជាចង់ ឆា ស្ងោរ ឬ ខ ស្រេចលើគណបក្សប្រជាជនកម្ពុជា = អ្នកក្រៅអត់មានមករញីរញ៉ៃបានជាដាច់ខាត។
៥- គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត = ការជ្រើសតាំង និងតែងតាំង និងចាត់តាំងមន្ត្រីនៅគ្រប់ស្ថាប័ន ក្រសួង មន្ទីរនានារបស់រដ្ឋអាស្រ័យលើគណបក្សប្រជាជនកម្ពុជា។
៦- ការដកសិទ្ធិធ្វើនយោបាយរបស់ក្រុមជនទុច្ចរិត = គឺស្របតាមគោលការណ៍ច្បាប់។
៧- ការចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះក្រុមជនទុច្ចរិតមួយក្តាប់តូចមិនមែននាំឲ្យបែកបាក់ជាតិទេ = ផ្ទុយទៅវិញកាន់តែពង្រឹងបាននីតិរដ្ឋ។
៨- អ្នកឈ្នះជាអ្នកកាន់អំណាច = អ្នកចាញ់អត់មានសិទ្ធិរារាំងទេ។
៩- ពួកប្រឆាំងចង់បានផ្លូវល្អដែរតែមិនឲ្យវាយភ្នំយកថ្មធ្វើផ្លូវ = ពួកនេះបានតែនិយាយឲ្យតែបាននិយាយ។
១០-ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី = ឯកឧត្តម ហ៊ុន ម៉ាណែត អាចទទួលការឧទ្ទេសនាមឲ្យរៀបចំសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៧ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print