ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរចំពោះភាពជោគជ័យរបស់លោកស្រី ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យកម្ពុជាក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦។
លោកថានេះគឺជាជំហានថ្មីមួយទៀតដែលធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជា ជាប្រទេសអច្ឆរិយៈ និងមានមោទនភាព។
គួរឲ្យដឹងដែរថា ក្រោមការខិតខំប្រឹងប្រែងរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ប្រទេសកម្ពុជាត្រូវបានទទួលជ័យជំនះក្នុងការធ្វេីជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ ក្រោមសំឡេងហ៊ោកញ្ជ្រៀវ ជាមួយនឹងការលើកទង់ជាតិកម្ពុជាពេញសាលប្រជុំ បន្ទាប់ពីគណកម្មការវាយតម្លៃប្រកាសឈ្មោះប្រទេសកម្ពុជា។
លោកស្រី ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចូលរួមសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៨ នៅប្រទេសសាយព្រឹស ពីថ្ងៃទី២៦-៣១ ខែកក្កដា ឆ្នាំ២០២៣។
គោលបំណងនេះគឺដើម្បីបង្ហាញពីមោទនភាព និងការរួចរាល់ក្នុងការដាក់កម្ពុជាជាប្រទេសម្ចាស់ផ្ទះសម្រាប់សន្និសីទពិភពលោកកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ ទីក្រុងច្រកទ្វារតូចមួយទៅកាន់ប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក៕
ដោយ : សហការី