នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ចេញសេចក្តីថ្លែងការណ៍៖ ការបោះឆ្នោតនៅកម្ពុជា បានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោមតាមស្តង់ដារអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ : សេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ Nuno Gomes Nabiam

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីសាវ ហើយក្នុងឱកាសនេះ ខ្ញុំ នឹងបង្ហាញនូវតថភាពនិងការពិតដែលខ្ញុំ និងប្រតិភូដែលអមដំណើរខ្ញុំធ្វើជាសាក្សី ទាក់ទងនឹងការបោះ ឆ្នោតសកលនៅកម្ពុជានៅឆ្នាំ២០២៣នេះ។

ខ្ញុំបានមកដល់ព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃសៅរ៍ ទី២២ កន្លងទៅនេះ អមដោយប្រតិភូ របស់ខ្ញុំ។ ខ្ញុំបានចាប់ផ្ដើមការងារសង្កេតមើលដំណើរការបោះឆ្នោតដែលទើបតែបញ្ចប់មុននេះ។ ខ្ញុំបាន ជួបជាមួយមន្ត្រីពាក់ព័ន្ធជាច្រើន ហើយចាប់អារម្មណ៍លើដំណើរការបោះឆ្នោតនេះ ខ្ញុំបានទទួលព័ត៌មាន ទាក់ទងនឹងដំណើរការ និងឯកសារដែលទាក់ទងផ្សេងៗ ហើយការសង្កេតការណ៍បានបញ្ចប់ដោយការ ត្រួតពិនិត្យដំណើរការបិទបញ្ចប់ ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល។

ក្នុងអំឡុងពេលដំណើរការនេះ ខ្ញុំមានឱកាសក្នុងការផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ ព័ន្ធ ខ្ញុំបានមើលការបើក និងបិទហិបសន្លឹកឆ្នោត ទាំងអំឡុងពេលដំណើរការបោះឆ្នោត ក៏ដូចជាក្នុងពេល នៃការរាប់សន្លឹកឆ្នោត។

យើងមានឱកាសទទួលព័ត៌មាន និងបញ្ជាក់ពីវត្តមានរបស់អ្នកសង្កេតការណ៍មកពីគណបក្ស ទាំង១៨ដែលចូលរួមប្រកួតប្រជែង ក្នុងនោះអ្នកសង្កេតការណ៍អន្តរជាតិរាប់រយនាក់ (ប្រហែល ៦៥ ប្រទេសផ្សេងគ្នា) ស្ថាប័នការទូត ក្នុងការផ្ទៀងផ្ទាត់ការបិទហិបសន្លឹកឆ្នោត និងការត្រួតពិនិត្យដំណើរ ការទាំងមូល។

ផ្អែកតាមចំណេះដឹងរបស់ខ្ញុំ និងសហការី ខ្ញុំពិនិត្យឃើញ និងអាចបញ្ជាក់ដោយផ្ទាល់បានថា ការរៀបចំ ពេលបើក និងពេលសង្កេតការណ៍បោះឆ្នោត បានគោរពតាមនីតិវិធីច្បាប់យ៉ាងខ្ជាប់ខ្ជួន ហើយ ការបោះឆ្នោតនេះបានធ្វើឡើងដោយគ្មានការរំខាន ឬឧបទ្ទវហេតុអ្វីឡើយ។

ការបិទ ការរាប់សន្លឹកឆ្នោតជាសាធារណៈ បានអនុលោមតាមនីតិវិធីច្បាប់យ៉ាងខ្ជាប់ខ្ជួន ហើយ បានបិទផ្សាយលទ្ធផលនៅមាត់ទ្វារនៃមណ្ឌលបោះឆ្នោតនីមួយៗសម្រាប់ការតវ៉ាឬគណបក្ស។ អត្រាអ្នក ចូលរួមបោះឆ្នោតច្រើនជាង ៨៤% នៃប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។

នៅការិយាល័យបោះឆ្នោត មិនមានសេចក្តីរាយការណ៍ពីការតវ៉ាឬបន្តឹងលើនីតិវិធី ឬអ្នកបោះ ឆ្នោត ការប្រមូលសន្លឹកឆ្នោត និងលទ្ធផលនៃការរាប់សន្លឹកឆ្នោតនោះទេ ។

សេចក្តីសន្និដ្ឋាន៖

ផ្អែកទៅលើការសង្កេតការណ៍ដែលបានធ្វើឡើង និងព័ត៌មានដែលយើងទទួលបានតាមមធ្យោបាយផ្សេងៗ (បេសកកម្មការទូត ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នមានសមត្ថកិច្ច) យើងអាចសន្និដ្ឋានបាន ថា ការបោះឆ្នោតសកលឆ្នាំ២០២៣នៅកម្ពុជា បានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោម តាមស្តង់ដារអន្តរជាតិ ហើយការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ បរិយាបន្ន តម្លាភាព និង ក្នុងបរិយាកាសសន្តិភាព។

ដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសុវត្ថិភាព ដែលអាចទុកចិត្តបាន និងមិនមានការ តវ៉ាលើនីតិវិធីនានា ដែលអាចចោទសួរអំពីតម្លាភាព និងការពិតនៃការបោះឆ្នោត ដូចជាការធ្វើទុក្ខបុក ម្នេញផ្នែកនយោបាយ ឬ ការប្រើអំពើហិង្សាលើបុគ្គល ឬការបង្ខិតបង្ខំបង្គាប់បញ្ជាណាមួយនោះទេ។

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីសាវ ក្នុងនាមជាអ្នកសង្កេតការណ៍ សូមគូសបញ្ជាក់អំពី ដំណើរការប្រកបដោយសន្តិភាព និងភាពចាស់ទុំក្នុងដំណើរការ និងនីតិវិធីនៃការបោះឆ្នោត។ ការបោះ ឆ្នោតនេះបានបង្ហាញពីវិជ្ជាជីវៈ និងឯករាជ្យភាពរបស់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងដំណើរការទាំងមូល។ ក្នុងតថភាពនេះ យើងខ្ញុំសូមអបអរសាទរដល់ប្រជាជនកម្ពុជា ជាពិសេសអាជ្ញាធរ ស្ថាប័ន និងប្រជា ពលរដ្ឋដែលបានចូលរួមក្នុងដំណើរការបោះឆ្នោតដែលបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ បរិយាប័ន្ន សន្តិភាព និងតម្លាភាព។ ជាមួយគ្នានេះ ខ្ញុំសូមកោតសរសើរនូវភាពចាស់ទុំ និងសេរីភាពនៃគណបក្ស នយោបាយបែបប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា ដែលបានបង្ហាញអំពីធម្មានុរូបនៃកាបោះឆ្នោត របស់កម្ពុជា ដោយផ្អែកលើការចូលរួមរបស់ប្រជាជន និងអធិបតេយ្យភាព ហើយបានត្រួសត្រាយផ្លូវ ដើម្បីស្ថិរភាពនយោបាយ ជាមូលដ្ឋានចម្បងដើម្បីធានាវិបុលភាព និងការអភិវឌ្ឍ សម្រាប់ប្រទេស និង ប្រជាជនកម្ពុជា។

ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រី Nuno Gomes Nabiam៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print