ជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល សមត្ថកិច្ចសន្និដ្ឋានថាអាចស្លាប់ ដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើល បន្ទាប់ពីមិត្តភក្តិរបស់ខ្លួនមកពីលេងល្បែងកាស៊ីណូគោះទ្វារមិត្តមិនបើកកាលពីវេលាម៉ោង៤និង២៥នាទីល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
សេចក្ដីរាយការណ៍ថា ក្រោយមានការភ្ញាក់ផ្អើលប្រទះឃើញជនជាតិថៃដែលដេកស្លា-ប់នៅក្នុងបន្ទប់ជួលមិត្តភក្ដិហើយបានរាយការណ៍ជូនកម្លាំងជំនាញដើម្បីឲ្យចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ។
សមត្ថកិច្ចជំនាញនិយាយថា ជនជាតិថៃដែលដេកស្លាប់ក្នុងបន្ទប់មានអាយុប្រមាណជាង៥០ឆ្នាំ និងអាចស្លាប់មុនប្រទះឃើញជិត២ម៉ោងមកហើយ ប៉ុន្តែសមត្ថកិច្ចជំនាញបញ្ជាក់បន្ថែមថាការស្លាប់របស់បុរសជនជាតិថៃខាងលើដោយសារជំងឺគាំងបេះដូង។
មន្ត្រីជំនាញបញ្ជាក់ទៀតថា តាមសំដីមិត្តភក្តិជនរងគ្រោះបានអោយដឹង មិត្តភក្តិរបស់ខ្លួន(ជនរងគ្រោះ)បានចូលមកកម្ពុជា(ក្រុងប៉ោយប៉ែត)មកលេងល្បែងម្តងម្កាល ហើយបានមកស្នាក់នៅបន្ទប់ជួលជាមួយគ្នា ដោយសារមានជំងឺប្រចាំកាយ មិត្តភក្តិខ្លួនមានថ្នាំហូបជាប្រចាំផងដែរ។ លោកបានឲ្យស្នាក់នៅម្នាក់ឯងក្នុងបន្ទប់ជួលខ្លួនបានទៅលេងល្បែង ខណៈខ្លួនត្រឡប់មកពីកាស៊ីណូវិញបានគោះទ្វារតែក្នុងពេលគោះមិនបើក ក៏បានគាស់ទ្វារចូលប្រទះឃើញមិត្តភក្តិដេកស្លាប់ក្នុងបន្ទប់ ទើបរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយពិនិត្យ។
មន្ត្រីជំនាញបញ្ជាក់បន្ថែមថា ក្រោយពីបានពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូងរួច ក៏បានប្រគល់សពជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print