អតីតខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Sadio Mane បានចាកចេញពីក្លិប Bayern Munich ទៅចូលរួមជាមួយកីឡាករCristiano Ronaldo នៅក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ក្នុងតម្លៃផ្ទេរប្រមាណ៣៤លានផោន។ កីឡាករវ័យ៣១ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន១២គ្រាប់ក្នុង៣៨ប្រកួតសម្រាប់ Bayern ក្នុងរដូវកាលដ៏ក្រៀមក្រំមួយ បើទោះបីជាដំបូងមានការចាប់អារម្មណ៍ក៏ដោយ។
កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះក៏ជាប់ពាក់ព័ន្ធក្នុងជម្លោះជាមួយ Leroy Sane នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ក្នុងក្លិបManchester City បន្ទាប់ពីចាញ់ការប្រកួត Champions League។ របាយការណ៍បានបង្ហាញថា ម្ចាស់ជើងឯកអាឡឺម៉ង់បានប្រមូលមកវិញភាគច្រើននៃ៣៥លានផោនដែលពួកគេបានចំណាយលើ Liverpool សម្រាប់ Mane កាលពីឆ្នាំមុន។
នាយកប្រតិបត្តិក្លឹប Bayern លោក Jan-Christian Dreesen បាននិយាយថា អតីតកីឡាករ Southampton ដែលបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយ Al-Nassr នោះមិនមានឆ្នាំងាយស្រួលនោះទេ ចាប់តាំងពីផ្ទេរពី Anfield ។លោក Dreesen បាននិយាយថា “គាត់មិនអាចចូលរួមចំណែកបានច្រើនដូចយើងទាំងអស់គ្នាទេ ហើយគាត់ផ្ទាល់ក៏បានសង្ឃឹមដែរ” ។
កាល ពី ព្រឹក ថ្ងៃ អង្គារ អ្នក ចាត់ ការ ក្លិប Bayern លោក Thomas Tuchel បាន និយាយ ថា គាត់ និង Mane បាន យល់ ស្របថាវា ជា ដំណោះ ស្រាយ ដ៏ ល្អ បំផុត ដើម្បី ស្រាយ ចំណង។ គ្រូបង្វឹក Bayern Munich បាននិយាយថា “ពួកយើងបានឱបគ្នាយ៉ាងយូរ ហើយយើងទាំង២បានព្រមព្រៀងគ្នាថាយើងមិនចូលចិត្តអ្វីដែលកំពុងកើតឡើងនៅពេលនេះទេ ប៉ុន្តែយើងគិតថាវាល្អបំផុតក្នុងស្ថានភាពនេះ។ពេលខ្លះអ្វីៗមិនដំណើរការដូចដែលមនុស្សគ្រប់គ្នាចង់ឱ្យវាដំណើរការទេ។ ដោយផ្ទាល់ខ្ញុំតែងតែមានទំនាក់ទំនងល្អជាមួយគាត់ ហើយវានឹងនៅដដែល”។
គ្រូបង្វឹករូបនេះបានបន្តថា “ខ្ញុំ អាច យល់ បាន ទាំង ស្រុង ថា គាត់ មាន អារម្មណ៍ ឈឺ ចាប់ ហើយ ខ្ញុំ ក៏ មិន សប្បាយ ចិត្ត ដែរប្រសិន បើ មាន រឿង បែប នេះ កើត ឡើង។ ជាក់ស្តែង វាជាអ្វីមួយដែលយើងមិនបាននាំយកទៅក្នុងសក្តានុពលពេញលេញ ដែលជាការងាររបស់ខ្ញុំ និងការទទួលខុសត្រូវរបស់ខ្ញុំ ប៉ុន្តែក្នុងស្ថានភាពពិសេសនេះវាគឺជាដំណោះស្រាយដ៏ល្អបំផុតដើម្បីស្រាយចំណង”។
ក្លិប Al-Nassr បានចុះហត្ថលេខាលើម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល Ronaldo កាលពីខែធ្នូ ហើយបានធ្វើតាមនោះនៅរដូវក្តៅនេះដោយបន្ថែមខ្សែបម្រើក្រូអាត Marcelo Brozovic, ខ្សែការពារប្រេស៊ីល Alex Telles និងខ្សែបម្រើកូតឌីវ័រSeko Fofana ៕ (រូបភាព ៖ BBC Sport)