តុលាការសម្រេច ឃុំខ្លួនជនប្រុសស្រី២នាក់ ជាបណ្តោះអាសន្ន ក្រោយបង្ហោះវីដេអូ ប្រមាថសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយ ញុះញង់បង្កចលាចលក្នុងសង្គម

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនជនប្រុសស្រី២នាក់ និងចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម​ និងបទប្រមាថ» ទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ជនត្រូវចោទទាំង២នាក់នេះ មានឈ្មោះ ឌី សូរនាត ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និង ម្នាក់ទៀតមានឈ្មោះភី អ៊ួក ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំនុចផ្ទះគ្មានលេខ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងមុខរបរចុងភៅ (រោងចក្រ TOP SUMMIT GARMENT)។

សូមបញ្ជាក់ថា កម្លាំងនគរបាលនៃកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនាយកដ្ឋានស៉ើបការក្រៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងបានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីបង្ហោះវីដេអូតាមបណ្ដាញសង្គម Tiktok ប្រើប្រាស់ពាក្យប្រមាថដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងមានចេតនាញុះញង់ចង់បង្កចលាចលក្នុងសង្គម។

ហើយកម្លាំងស្នងការដ្ឋាន នគរបាលផ្នែក ការងារ សន្ដិសុខ រាជធានី ភ្នំពេញ ក៏បានឃាត់ខ្លួន ស្ត្រី ម្នាក់ ដែល តាំងខ្លួនជាព្រះម៉ែ និយាយផ្ទាល់(live )តាម តិក តុក (TikTok) ធ្វើឱ្យ ប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីកម្ពុជា យកមកអនុវត្តតាមនីតិវិធីច្បាប់។

ជនទាំង២នាក់នាក់ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួនហើយបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី ៣១ខែកក្កដា ឆ្នាំ ២០២៣ ដោយ មានការចោទប្រកាន់ជាផ្លូវការពីដំណាក់កាលតំណាងអយ្យការ រហូតចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគាម១ និង ម២។

ក្នុងប្រតិបត្តិការនៃការឃាត់ខ្លួនជនសង្ស័យ ដោយមានការសម្របសម្រួល ពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ញុះញង់បង្ករអោយមានភាពវឹកវរ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថរាជការសាធារណៈ រួចបញ្ជូនខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្ហោះវីដេអូកាត់តជាសាធារណៈ ដោយភ្ជាប់ជាមួយខ្លឹមសារ ដែលមានចរិកជាការញុះញង់ធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពោលគឺមានចេតនាបង្កឲ្យចលាចលដល់សន្ដិសុខជាតិ និងប្រមាថថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តអំឡុងខែមិថុនា ឆ្នាំ២០២៣។

...

បច្ចុប្បន្នជនត្រូវចោទទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនយកទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ (ម១) និង (ម២)៕ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print