បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin)បាននិយាយកាលពីថ្ងៃទី១ ខែសីហា ថា លោកនឹងមិនស្វែងរកការលុបចោល ឬកែប្រែមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ឬហៅម្យ៉ាងទៀតថា ច្បាប់ប្រឆាំងកងទ័ពនោះទេ ប្រសិនបើសភាថៃអនុម័តការតែងតាំងលោកជានាយករដ្ឋមន្ត្រីនោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១ ខែសីហា លោក ស្រេត ថាវីស៊ីន បានបញ្ជាក់ថា នឹងមិនមានវិសោធនកម្មច្បាប់ប្រឆាំងកងទ័ពលេខ១១២ ក្នុងក្រមព្រហ្មទណ្ឌនោះទេ ប្រសិនបើរដ្ឋសភាអនុម័តឱ្យលោកធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សដើម្បីថៃ (ភឿថៃ ) ត្រូវបានតែងតាំងនៅក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រីនាពេលខាងមុខ។
បើតាមលោក ស្រេតថា សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺជាបញ្ហាសំខាន់នាពេលបច្ចុប្បន្ន ហើយកិច្ចការទីមួយរបស់រដ្ឋាភិបាលថ្មី គឺធានាបាននូវជីវភាពរស់នៅសុខស្រួលសម្រាប់ប្រជាពលរដ្ឋ និងធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើង។
លោក ស្រេតថា ថ្លែងបែបនេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាជាច្រើនរូបសម្តែងការងឿងឆ្ងល់អំពីគោលជំហររបស់ខ្លួន លើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ដោយចោទលោកថា មាត្រា១១២ គួរតែត្រូវបានធ្វើវិសោធនកម្មក្នុងច្បាប់នេះ ក្នុងពេលសម្ភាសន៍មុនការបោះឆ្នោតសកល នៅថ្ងៃទី១៤ ខែឧសភា។
មាត្រា 112 នៃក្រមព្រហ្មទណ្ឌថៃ ចែងថា ជនណាដែល “បង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថ ឬគំរាមកំហែងព្រះមហាក្សត្រ ព្រះមហាក្សត្រី ស្នងមរតក ឬអ្នកស្នងរាជ្យ” នឹងត្រូវជាប់ពន្ធនាគាររហូតដល់ 15 ឆ្នាំ។ បទប្បញ្ញត្តិនេះនៅតែមិនមានការផ្លាស់ប្តូរចាប់តាំងពីក្រមព្រហ្មទណ្ឌដំបូងរបស់ប្រទេសថៃចូលជាធរមានក្នុងឆ្នាំ១៩០៨។
រដ្ឋសភានៃប្រទេសថៃបានពន្យារពេលសម័យប្រជុំរបស់ខ្លួននៅថ្ងៃទី 27 ខែកក្កដា ដើម្បីរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញស្តីពីធម្មនុញ្ញភាពនៃដំណោះស្រាយដែលរដ្ឋសភាបានអនុម័តទាក់ទងនឹងការបដិសេធមិនអនុញ្ញាតឱ្យប្រធានគណបក្ស Progressive Pita Limjaroenrat ជាប់ឆ្នោតឡើងវិញនៅក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី នៅថ្ងៃទី 19 ខែកក្កដា។
ប្រធានរដ្ឋសភាលោក Wan Noor បាននិយាយថា ការបោះឆ្នោតបន្ទាប់ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីអាចប្រព្រឹត្តទៅនៅថ្ងៃទី 4 ខែសីហា ប្រសិនបើតុលាការធម្មនុញ្ញបដិសេធញត្តិខាងលើរបស់ការិយាល័យអង្កេតការណ៍របស់ថៃ៕ ដោយធីរីណា
រូបថត: Thai PBS