ជម្រាបជូន លោកស្រី រស់ ដារ៉ា អគ្គនាយកក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ចែករំលែក៖

ភ្នំពេញ : អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកស្រីអគ្គនាយកក្រុមហ៊ុន ឡាវីតា អ៊ិចប្រេស (LARRYTA EXPRESS) លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ KO03-902106064 ចុះបញ្ជីនៅសាខាពន្ធដារ ខណ្ឌដូនពេញឱ្យបានជ្រាបថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញក្រុមហ៊ុនមកដោះស្រាយបំណុលពន្ធតាមរយៈលិខិតអញ្ជើញជូនដល់ អាសយដ្ឋាន ផ្ទះលេខ ៩៩E0 ផ្លូវ ព្រះស៊ីសុវត្ថិ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅ រដ្ឋបាលសារពើពន្ធ ប៉ុន្តែក្រុមហ៊ុនមិនបានមកទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។

អនុលោមតាមមាត្រា១៩៨ កថាខណ្ឌទី៦ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមអញ្ជើញលោកសី អគ្គនាយក មកសាខាពន្ធដារខណ្ឌដូនពេញ បន្ទប់លេខ៣០១ ទូរស័ព្ទទំនាក់ទំនង ០២៣ ៧២៥៦៧៣/០៩២ ៩៣៩ ៤៩១ មិនឱ្យលើសពី ១៥ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។ ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកស្រីអគ្គនាយកត្រូវចាត់ទុកថាបាន ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ២២៦ ២៤២ និង ២៤៣ នៃច្បាប់ស្តីពីសារពើ ពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់ លោកស្រីអគ្គនាយកក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print