ភ្នំពេញ : នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :
១- គ្មាននរណានៅក្នុងស្រុកបែរទៅជឿអាពួកអ្នករត់ចោលស្រុកហើយញុះញង់ឲ្យបំផ្លាញសន្តិភាពទេ = គំនិតទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិរត់ចោលស្រុកត្រូវបរាជ័យជាថ្មីទៀត។
២- គួរឲ្យខ្មាស់អៀនណាស់ ខ្លួនឯងរត់ចោលស្រុកសោះហើយចង់ឲ្យអ្នកនៅក្នុងស្រុកយកជីវិតទៅប្រថុយដើម្បីយកអំណាចមកឲ្យខ្លួនកំសាកនៅពួនឯបរទេស = គ្មាននរណាភ្លើដូចពួកឯងទេ?
៣- បើទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្លាហានចូលមកក្នុងស្រុកស្លៀកពាក់ខោអាវខ្មៅពាក់ស្បែកជើងសំបកកង់ឡានមកដឹកនាំការតស៊ូទៅ? = ចាំមើលតើមានប៉ុន្មានគ្រាប់នាក់ចូលរួម?
៤- ការត្រៀមកម្លាំងបង្ក្រាបគ្រប់ចលនាបំផ្លាញសន្តិភាព = គឺជាការចាំបាច់ត្រូវតែធ្វើដើម្បីការពារសន្តិភាព និងសេចក្តីសុខរបស់ប្រជាជន ។
៥- អញ្ចឹងទុកឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់បន្តដេកគិតស្រមើស្រម៉ៃពីឯនាយសមុទ្រលុះក្ស័យទៅ = ស្របតាមការគិតពីជ័យជំនះនៅក្នុងអារម្មណ៍របស់ផ្នត់គំនិតទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ។
៦- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ចង់ ប្រៀបប្រដូចខ្លួនដូចព្រះបាទជ័យវរ្ម័នទី៧ ដូចអាចារ្យហែម ចៀវ ក្រឡាហោមគង់ = ជាក្តីស្រម៉ៃធំពេកហើយមិនអាចទៅដល់ទេ ជាមនុស្សឆ្កួតឡប់សតិ ។
៧- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ដេកគិតនិងស្រមើស្រម៉ៃឥតប្រយោជន៍ = ជាគំនិតស្រមើស្រម៉ៃអណ្តែតអណ្តូងនៅក្នុងអារម្មណ៍ក្នុងផ្សែងខ្យល់?
៨- ការធ្វើអ្វីដោយប្រើផ្លូវច្បាប់ = មិនមែនជាអំពើខុសច្បាប់ទេ។
៩- គណបក្សប្រជាជនកម្ពុជារៀបចំឲ្យយុវជនបន្តវេនដឹកនាំប្រទេស = ក្នុងការបន្តវេនគឺត្រូវយកយុវជនជាកូននិងចៅរបស់គណបក្សឈ្នះឆ្នោតដែលហៅថាបន្តពូជក៏បាន។
១០- ចង់ដាំដើមឈើគេយកគ្រាប់ពូជល្អទៅបណ្តុះ = ក្នុងការកសាងមនុស្សល្អគេយកមនុស្សមានពូជល្អជាពូជពង្សអ្នកស្នេហាជាតិ ហ៊ានលះបង់អ្វីដើម្បីជាតិនិងប្រជាជន។ គេអត់ត្រូវការអ្នករត់ចោលស្រុកនិងញុះញង់ឲ្យបំផ្លាញជាតិទេ ៕