ភ្នំពេញ : អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា , លោកស្រី ទ្រី ដាណា ខុស១០០% ប្រសិនបើឈប់ដើម្បីតែថតរូប តាមផ្លូវល្បឿនលឿន ភ្នំពេញ – ខេត្តព្រះសីហនុ ហើយលោកក៏ផ្ដាំផ្ញើឱ្យសាមីខ្លួនចេញមុខទទួលស្គាល់កំហុស ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សារព័ត៌មាន ក្នុងស្រុកយ៉ាងដូច្នេះថា : ចុះថតរូប នៅកន្លែងគន្លង ឈប់បន្ទាន់ដែលយើងធ្វើការណែនាំ មានគោលការណ៍ណែនាំ មានគោលការណ៍ផ្សព្វផ្សាយ ទៅតាមប្រព័ន្ធបណ្ដាញសង្គម ផ្សេងៗគេបានធ្វើវីដេអូជូនផងនោះ គឺជាការខុសឆ្គង១០០%ហើយ ចុះថតរូប តាមផ្លូវល្បឿនលឿនភ្នំពេញ – ខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា, លោកស្រី ទ្រី ដាណា ដែលគេគ្រប់គ្នាស្គាល់ថា ម្ចាស់ហាងពេជ្រ និងជាម្ចាស់ផលិតផលមួយចំនួន នៅរាជធានីភ្នំពេញ និយមបញ្ចេញកាយវិការឡូយឆាយ សម្ភារៈនិយម កំពុងរងការរិះគន់យ៉ាងធ្ងន់ៗពីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បន្ទាប់ពី លោកស្រី ទ្រី ដាណា បង្ហោះនៅរូបភាព ឈប់រថយន្ត តាមចិញ្ចើមផ្លូវ ល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ឈរកាច់រាង ចេញស្តាយ៍យ៉ាងរំភើយ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ មានអ្នកចូលComment សសើរតិច , និង Comments រិះគន់មានចំនួនច្រើន ។ ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះថា (ពូការ៉េ បួន ) បានរិះគន់ថា, អ្នកមានខ្លះមិនថ្លៃថ្នូរទេ មានរបៀបថោក , ខ្លះទៀតបានលើកឡើងថា, ចង់ល្បី ! , ថ្មីរហូតស្រុកខ្មែរ, ។
សូមបញ្ជាក់ថាខាងក្រោមនេះគឺជាមតិរិះគន់ពីអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គម facebook :
-សមណាស់ចែហ្នឹង , -ហើយចែចង់ល្បីមែន , -ផ្លូវកោងទៀតផង, -ដឹងនិយាយថាម៉េច, -មិនចង់ឃើញមុខទេ, -ឱ្យខុសដឹងខុស, -មានឬក្រ ឱ្យនៅក្រោមច្បាប់ , -គេមានធ្វើអីក៏សម, -ខុសហើយបងស្រី, -នៅប្រទេសណា ក៏គេមិនឱ្យចតឡាននៅតាមផ្លូវល្បឿនលឿនដែរ លុះណាតែរថយន្តរបស់យើងមានបញ្ហាឬខូចទើបអាចចតបាន, -គេអ្នកមាន គេគិតថា ធ្វើអ្វីក៏សមដែរ, -អត់យល់ពីច្បាប់ចរាចរណ៍, -ដឹងហើយថានៅផ្លូវល្បឿនលឿនគេមិនឲ្យឈប់ចតផ្ដេសផ្ដាសនោះទេ បើមិនមានបញ្ហាអី។ ប៉ុន្តែហេតុអ្វីគាត់នៅតែផ្គើនបែបនេះ។ អាងអំណាចលុយហើយមើលទៅ ខុសគេតែម្នាក់ឯង, – រវល់សប្បាយពេកខ្វះការពិចារណាហើយជំទាវ មានអានច្បាប់មុននឹងឡើងបើកបរលើផ្លូវល្បឿនលឿនទេជំទាវ ចំកន្លែងកោងទៀត, -នាងតារាស៊ីស៊ីធ្វើអីខុសគេ ។
ដោយឡែក លោកស្រី ហ៊ុន សុីណាត បានស៊ែរពីគេហទំព័រមួយ ហើយបានសរសេរថា : នៅប្រទេសណាក៏គេមិនអោយចតឡាននៅតាមផ្លូវ ល្បឿនលឿនដែរ លុះណាតែ រថយន្តរបស់យើងមានបញ្ហារឺខូចទើបអាចចតបាន ។ ម្យ៉ាងទៀតអ្នកមានសម័យថ្មីធ្វើអីក៏សមដែរម្នាក់នេះចេញមកចំឡែករហូតធ្វើគំរូអាក្រក់ដល់អ្នកដ៏ទៃផ្គើនច្បាប់ណាស់នាងនេះ។
សូមបញ្ជាក់ថា, ប្រមាណជាង 10 ម៉ោងនេះ លោកស្រី ទ្រី ដាណា បានលុបរូបចេញជាច្រើនសន្លឹក ប្រហែលឈឺក្បាល វិលមុខ និងមហាជនរិះគន់ខ្លាំងពេក ទើបទុកតែពីរសន្លឹក រួចបានបង្ហោះលើផេករបស់ខ្លួនយ៉ាងដូច្នេះថា ,
ឃើញរូបនេះភ្លាម ភាពហត់នឿយទាំងឡាយ បាត់អស់ហើយ មានអារម្មណ៍ថារំភើប ជាកម្លាំងចិត្តបន្ថែម ❤️❤️❤️ ពេលនេះ ក្រុមដាណាភីន បានទទួលជោគជ័យលើការប្រកួតជជែកដេញដោលប្រចាំសាលា ឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ ម៉ាក់ជូនពរកូនជោគជ័យបន្តទៀត 😊 កូនដឹងទេ ម្ដាយមានសំណាង និងមានមោទកភាពណាស់ ចំពោះកូន។
ជាអ្នករកស៊ី រវល់ជាប់រហូតគ្មានពេលវេលាគ្រប់គ្រាន់ សម្រាប់គាត់ តែគាត់នៅតែខិតខំរៀនសូត្រ បានលទ្ធផលល្អបន្តបន្ទាប់ យកមកបង្ហាញ មិនដែលធ្វើអោយពិបាកចិត្តម្ដងណាឡើយ។ មិនថាមិត្តភក្តិ សម្ភារៈនិយម គឺមិនមែនជាចំណូលចិត្តគាត់ ហើយគាត់ក៏មិនដែលរំភើបនឹងកាដូថ្លៃៗដែរ តែគាត់បែរជាសប្បាយចិត្ត ពេលទិញសៀវភៅអោយម្ដងៗ។
ក្ដីសុខខ្ញុំ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ណាស់ហើយ មានកូនយល់ចិត្ត ស្ដាប់ដំបូន្មាន ហើយចាប់យកអំពើល្អ សកម្មភាពល្អពីខ្ញុំ។ សង្ឃឹមថ្ងៃក្រោយ គាត់រៀនបានខ្ពស់ អាចជួយអ្នកទន់ខ្សោយបានកាន់តែច្រើន ចែករំលែកក្ដីស្រលាញ់ទៅគ្រប់គ្នា។
ការថតរូបតាមផ្លូវល្បឿនលឿនបែបនេះ ជាគំរូមួយដ៏អាក្រក់ ដែលមិនបានបង្ហាញអំពីពលរដ្ឋល្អ ក្នុងការចូលរួមអនុវត្តច្បាប់ចរាចរណ៍នោះឡើយ ។ តាមពិតទៅ លោកស្រីមានទ្រព្យសម្បត្តិ មានរថយន្តទំនើបៗប្រើប្រាស់ ពិតជាអាចយល់ដឹងអំពី ការបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ទីបំផុត ! ប្រហែលជាគាត់ដឹងដែរ ហើយអាចជាចេតនា ចង់ល្បី ទាំងបំពានច្បាប់ ដែលសង្គមមិនអាចទទួលយកបានឡើយ។
លោក ហៀង សុធាយុត្តិ អ្នកនាំពាក្យ ក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា, បានចាត់ទុកថាសកម្មភាពខាងលើនេះ ប្រសិនបើក្នុងគោលបំណងចតរថយន្តគ្រាន់តែថតរូប បង្ហោះលេង គឺពិតជាកំហុសឆ្គង ១០០% ដោយវាអាច បង្កគ្រោះថ្នាក់ដល់សាមីខ្លួនដែលជាអ្នក ថតដែលផ្ទាល់ នឹងបង្ករគ្រោះថ្នាក់ដល់អ្នកបើកបរផ្សេងៗទៀត ។
សូមរំលឹកថា , ឈប់បានឈប់ទៅ ! អ្វីដែលខុសច្បាប់ ត្រូវគោរពច្បាប់ ពីព្រោះថាប្រទេសជាតិយើង ជាប្រទេសគ្រប់គ្រងដោយច្បាប់ ពេលខ្លះអ្នកធ្វើដើម្បី សេចក្តីសុខសប្បាយខ្លួនឯង ភាពអស្ចារ្យរបស់ខ្លួនឯង ការបង្ហាញរាងថតនៅកន្លែងការហាមឃាត់ ! ពិតជា ពុំបានគិតដល់សិទ្ធិអ្នកដទៃ ដែលបានធ្វើដំណើរលើផ្លូវល្បឿនលឿននោះឡើយ ពីព្រោះថា , វាងាយបង្កគ្រោះថ្នាក់បំផុតសម្រាប់ខ្លួនឯងនិងប៉ះពាល់ដល់អ្នកដទៃថែមទៀត៕
ដោយ : សហការី