ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បញ្ជាក់ពី បដិវត្តន៍នៃសែលលុយឡា

ចែករំលែក៖

ភ្នំពេញ : លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ បានបញ្ជាក់អោយដឹងថា : បដិវត្តន៍សែលលុយឡា គឺច្បាស់ណាស់ នៅក្នុងការរីកធំធាត់នៃទីផ្សារទូរស័ព្ទចល័ត។ នៅក្នុងឆ្នាំ១៩៩០ ចំនួនអ្នកប្រើប្រាស់ មានប្រហែលជា ១១លាន។ នៅឆ្នាំ២០០៤ ចំនួនអ្នកប្រើប្រាស់កើនដល់ 2 Billions។ ឧបករណ៍ជំនាន់ថ្មី ជាមួយនឹងលទ្ធភាពចូលទៅប្រើប្រាស់អ៊ីនធឺណិត បានបញ្ជាក់ច្បាស់ ដើម្បីបូកបន្ថែមទៅនឹងសន្ទុះ។ ការប៉ាន់ប្រមាណមួយ គឺជាអ្វីដែលចំនួននៃឧបករណ៍អ៊ីនធឺណិតឥតខ្សែ នឹងកើនលើសចំនួនឧបករណ៍អ៊ីនធឺណិតមានខ្សែ ក្នុងឆ្នាំ២០០៥។

ទូរស័ព្ទ ឬហ្វូន នាពេលបច្ចុប្បន្ននេះ បង្ហាញពីសញ្ញាច្បាស់លាស់នៃការជោគជ័យរបស់បច្ចេកវិទ្យាឥតខ្សែ។ នៅក្នុង កំឡុងឆ្នាំ១៩៩៦ ចំនួនអ្នកជួលជាវទូរស័ព្ទចល័តថ្មី វមានលើសចំនួនអ្នកជួលជាវទូរស័ព្ទអចល័តថ្មី។ នេះជាមួលហេតុបញ្ជាក់ថាហេតុអ្វីបានមានការកើតឡើង។ ទូរស័ព្ទចល័ត គឺមានភាពងាយស្រួល វាអាចចល័តទៅជាមួយមនុស្ស។ បន្ថែមពីលើនេះ ដោយធម្មជាតិរបស់វា វាជាទីតាំងដែលត្រូវរង់ចាំ។ ទូរស័ព្ទចល័ត អាចធ្វើការទំនាក់ទំនងជាមួយ ស្ថានីយ៍មូលដ្ឋានជាតំបន់ (Regional Base Station) ដែលស្ថិតនៅក្នុងទីតាំងអចល័តមួយ។

ការឆ្នៃប្រឌិតប្រកដោយបច្ចេកទេស បានផ្តល់នូវភាពជោគជ័យនៃទូរស័ព្ទចល័ត។ ទូរស័ព្ទដៃ បានក្លាយទជាឧបករណ៍កាន់តែតូចទៅៗ និងស្រាលៗទៅ អាយុកាលថ្ម កាន់តែបង្កើន និងបច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យប្រសើរឡើងនូវទទួលយក និងអនុញ្ញាតឱ្យការប្រើប្រាស់កាន់តែល្អឡើងៗ នៃវិសាលគមន៍កំណត់មួយ។ ដូចនឹងជាមួយប្រភេទជាច្រើននៃបរិក្ខាឌីជីថល នោះតម្លៃជាប់ទាក់ទងជាមួយនឹងទូរស័ព្ទចល័ត បានថយចុះ នៅក្នុងតំបន់ដែលមានការប្រកួតប្រជែង ហើយតម្លៃបានទម្លាក់ចុះយ៉ាងខ្លាំង នៅក្នុងកំឡុងឆ្នាំ១៩៩៦។

នៅក្នុងតំបន់ភូមិសាស្រ្តជាច្រើន ទូរស័ព្ទចល័ត គឺជាផ្លូវសន្សំសំចៃតែមួយគត់ ដើម្បីផ្តល់សេវាទូរស័ព្ទ ជូនដល់ប្រជាជនទូទៅ។ ប្រតិបត្តិករ អាចតម្លើងស្ថានីយ៍មូលដ្ឋាន (Base Station) យ៉ាងលឿន និងមិនមានតម្លៃថ្លៃឡើយ បើប្រៀបធៀបទៅនឹងការជីកដីកប់ខ្សែ កាប្លិ័ ទៅក្នុងភូមិសាស្រ្តលំបាកៗ។

ទូរស័ព្ទចល័ត គឺជាជំនួយតែមួយគត់នៃបដិវត្តន៍សែលលុយឡា។ ការកើនឡើង ប្រភេទថ្មីនៃឧបករណ៍ឥតខ្សែ គឺបានណែនាំឱ្យ ស្គាល់។ ឧបករណ៍ថ្មីទាំងនេះ បានផ្តល់លទ្ធភាពចូលទៅប្រើប្រាស់អ៊ីនធឺណិត។ វារាប់បញ្ជូលទាំងអ្នករៀបចំជាបុគ្គល និងទូរស័ព្ទ ប៉ុន្តែបច្ចុប្បន្ននេះ កើតមានលទ្ធភាពចូលទៅប្រើប្រាស់វេប (Web) ការបញ្ជូនសារបន្ទាន់ អ៊ីម៉ែល និងសេវាដទៃទៀត ដែលមាននៅក្នុងអ៊ីនធឺណិត។ ឧបករណ៍ឥតខ្សែ នៅក្នុងរថយន្ត បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកផែនទី និងទិសដៅតម្រូវ។ ឆាប់ៗ ឧបករណ៍ អាចហៅរកជំនួយ នៅពេលដែលមានគ្រោះថ្នាក់កើតឡើង។ ភាពងាយស្រួលដទៃទៀត នឹងអាចរកបានដូចគ្នា។ ជាឧទាហរណ៍៖ ថ្ងៃមួយមានម៉ាស៊ីនទូទឹកកកបានខូច នោះយើងអាចរកគ្រឿងបម្លាស់ និងជាងតាមរយៈអ៊ីនធឺណិត ដើម្បីផ្លាស់ប្តូរ និងជួសជុលវា។ល។

ការប្រញ៉ាប់ដំបូង ទៅនឹងឧបករណ៍ឥតខ្សែ គឺសម្រាប់សំឡេង។ បច្ចុប្បន្ន ការប្រុងប្រយ័ត្ន គឺទិន្នន័យ។ ក្នុងកំឡុង ៥ឆ្នាំ សេវាទិន្នន័យឥតខ្សែ គឺជាប្រធានបទ ​ដើម្បីឱ្យមានទីផ្សាររាប់ពាន់លាន។ ផ្នែកដ៏ធំនៃទិផ្សារនេះ គឺជា អ៊ីនធឺណិតឥតខ្សែ។ អ្នកប្រើឧបករណ៍ឥតខ្សែ នឹងប្រើប្រាស់អ៊ីនធឺណិត ខុសគ្នាជាងអ្នកប្រើប្រាស់ឧបករណ៍មានខ្សែ។ ឧបករណ៍ឥតខ្សែ មានកម្រឹតអេក្រង់បង្ហាញ និងសមត្ថភាពដាក់ចូល បើធៀបជាមួយនឹងឧបករណ៍អចល័ត ដូចជា PC ។ ប្រតិបត្តិការ និងការបញ្ជូនសារ នឹងដើរតួជំនួសឱ្យសម័យដ៏វែងឆ្ងាយ។ ពីព្រោះឧបករណ៍ឥតខ្សែ ស្ថិតនៅក្នុងការយល់ដឹង ព័ត៌មាន អាចកាត់ផ្តាច់ទៅក្នុងទីតាំងនៃអ្នកប្រើប្រាស់។ ព័ត៌មាននឹងរត់ទៅរកអ្នកប្រើប្រាស់ជួសឱ្យអ្នកប្រើប្រាស់រុករកព័ត៌មាន។

បណ្តាញសែលលុយឡាសកល៖

បច្ចុប្បន្ននេះ មិនមានបណ្តាញសែលលុយឡាតែមួយឡើយ។ ឧបករណ៍គាំពារមួយប្រភេទ ឬពីរប្រភេទនៃបច្ចេកវិទ្យា និងជាទូទៅ បានបម្រើការងារត្រឹមតែនៅក្នុងការបង្ខាំងនៃបណ្តាញរបស់ប្រតិបត្តិករមួយៗប៉ុណ្ណោះ។ ដើម្បីបម្លាស់ទីទៅឱ្យផុតពីម៉ូឌែលនេះ ត្រូវមានការងារជាច្រើនទៀត ក្នុងការកំណត់ និងប្រតិបត្តិនូវស្តង់ដារ។

សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បាននិងកំពុងធ្វើការងារនេះ ដើម្បីធ្វើការអភិវឌ្ឍលើគ្រួសារនៃស្តង់ដា សម្រាប់ឧបករណ៍ឥតខ្សែជំនាន់ថ្មី។ ស្តង់ដារថ្មីទាំងនេះ នឹងជួយផងដែរនូវការយកឈ្នះលើអ្វីដែលមិនឆបគ្នា ដើម្បីណែនាំឱ្យស្គាល់ជាបណ្តាញជំនាន់ថ្មីទី១ និងជំនាន់ថ្មីទី២ ដែលមានភាពខុសគ្នា និងត្រូវធ្វើការអភិវឌ្ឍ និងដាក់ឱ្យដំណើរការក្នុងមួយទសវត្សរី៍ខាងមុខ។

បណ្តាញឥតខ្សែឌីជីថលជំនាន់ទី១ដែលលេចធ្លោ នៅក្នុងអាម៉េរិកខាងជើង គឺប្រព័ន្ធទូរស័ព្ទចល័តជឿនលឿន (Advanced Mobile Phone System “AMPS”) ។ បណ្តាញនេះផ្តល់នូវសេវាទិន្នន័យ ដែលកំពុងប្រើប្រាស់បណ្តាញត្រួតស៊ីគ្នានៃទិន្នន័យសែលលុយឡាឌីជីថលប៉ាកែត (Cellular Digital Packet Data “CDPD”) ដែលផ្តល់នូវ អត្រាទិន្នន័យទំហំល្បឿន 19Kbps ។ ទិន្នន័យសែលលុយឡាឌីជីថលប៉ាកែត (Cellular Digital Packet Data “CDPD”) ប្រើប្រាស់រយៈពេលដែលទំនេរ នៅលើកាណាល់សំឡេងធម្មតា ដើម្បីផ្តល់សេវាទិន្នន័យ។

ប្រព័ន្ធឥតខ្សែជំនាន់ទី២គន្លឹះ គឺរួមមានប្រព័ន្ធសកលសម្រាប់គមនាគមន៍ចល័ត (Global System for Mobile Communications “GSM”) សេវាគមនាគមន៍បុគ្គល (Personal Communications Service “PCS IS-136” & PCS IS-95)។ សេវាគមនាគមន៍បុគ្គល PCS ស្តង់ដារ IS-136 ប្រើប្រាស់លទ្ធភាពចូលទៅប្រើប្រាស់បច្ចេកវិទ្យាទ្វេរគុណតាមការបែងចែកពេល (Time Division Multiple Access “TDMA”) ដូចគ្នាដែរ ស្តង់ដារ IS-95 ប្រើប្រាស់លទ្ធភាពចូលទៅប្រើប្រាស់បច្ចេកវិទ្យាទ្វេរ គុណតាមការបែងចែកកូដ (Code-Division Multiple Access “CDMA”) ។ ប្រព័ន្ធសកលសម្រាប់គមនាគមន៍ចល័ត (Global System for Mobile Communications “GSM”) និង PCS ស្តង់ដារ IS-136 ប្រើប្រាស់បច្ចេកវិទ្យាកាណាល់ឧទ្ទិស (Dedicated Channels) នៅក្នុងអត្រាល្បឿនកម្រឹត 9.6 Kbps ដើម្បីបញ្ជូនសេវាទិន្នន័យ។

សហភាពទូរគមនាគមន៍អន្តរជាតិ បានអភិវឌ្ឍនូវទូរគមនាគមន៍ចល័តអន្តរជាតិស្តង់ដារ ២០០០ ដែលហៅថា IMT-2000។ គ្រួសារនៃស្តង់ដារទាំងនេះ គឺមានគោលបំណងផ្តល់បណ្តាញសកលដែលគ្មានដែនកំណត់ (Seamless Global Network)។ ស្តង់ដារទាំងនេះ បានអភិវឌ្ឍក្នុងការអត្រាកម្រឹតបង់ហ្វ្រេកង់ស៍ 2GHz។ ស្តង់ដារថ្មី និងបង់ហ្វ្រេកង់ស៍ នឹងអាចផ្តល់អត្រាល្បឿនបញ្ជូនទិន្នន័យ រហូតដល់ 2 Mbps ។

បន្ថែមទៅលើការប្រើប្រាស់បង់ហ្វ្រេកង់ស៍កំណត់នេះ បច្ចេកវិទ្យានៃការដាក់កូដ (Encoding Techniques) និងការបញ្ជូនស៊ីញ៉ាល់ នោះស្តង់ដារត្រូវកំណត់យ៉ាងដូចម្តេចធ្វើឱ្យឧបករណ៍ចល័ត នឹងធ្វើអន្តរកម្មជាមួយអ៊ីនធឺណិត។ ស្ថាប័នកំណត់ស្តង់ដារនានា និងសហគមន៍ឧស្សាហកម្មនានា បានធ្វើការងារនេះ ដើម្បីបញ្ជប់វា។ សន្និសីទនៃពិធីការកម្មវិធីប្រើប្រាស់ឥតខ្សែ (Wireless Application Protocol “WAP”) បានអភិវឌ្ឍពិធីការរួមមួយ ដែលអនុញ្ញាតឱ្យឧបករណ៍ ជាមួយអេក្រង់មានការកំណត់ និងសមត្ថភាពដាក់ចូល ដើម្បីផ្តល់លទ្ធភាពចូលទៅប្រើប្រាស់អ៊ីនធឺណិត។ ក្រុមការងារ Internet Engineering Task Force (IETF) បានអភិវឌ្ឍនូវស្តង់ដារអាយភីចល័ត (Mobile IP Standard) ដែលសម្របខ្លួនជាពិធីការអាយភីគ្រប់ទីកន្លែង (Ubiquitous IP Protocol) ដើម្បីធ្វើការលើបរិស្ថានចល័ត។

ប៊្រដប៊ែន ឬអ៊ីនធឺណិតល្បឿនលឿន៖

អ៊ីនធឺណិត គឺមានការកើនឡើងទទួលបានបទពិសោធន៍នៃពហុមេឌា (Multimedia)។ ក្រាហ្វិក វីឌីអូ និងសំឡេង មានពេញនៅលើផេកនៃវេបសកល ហៅថា World Wide Web។ គមនាគមន៍ធុរកិច្ច បាននឹងកំពុងស្ថិតនៅនិន្នការដូចគ្នា។ ជាឧទាហរណ៍៖ អ៊ីម៉ែលរាប់បញ្ចូលជាញឹកញ៉ាប់ឧបសម្ព័ន្ធភ្ជាប់ពហុមេឌាសម្បូរបែប។ ដើម្បីចូលរួមឱ្យបានពេញលិញ បណ្តាញឥតខ្សែ តម្រូវឱ្យមានអត្រាទិន្នន័យកម្រឹតខ្ពស់ដូចគ្នានឹងសមភាគីអចល័ត។ អត្រាកម្រឹតទិន្នន័យកាន់តែខ្ពស់ ទទួលបានជាមួយបច្ចេកវិទ្យាប៊្រដប៊ែនឥតខ្សែ។

សេវាប៊្រដប៊ែនឥតខ្សែ បានចែករំលែកផលប្រយោជន៍ដូចគ្នានៃសេវាឥតខ្សែទាំងអស់៖ ងាយស្រួល និងកាត់បន្ថយតម្លៃ ។ ប្រតិបត្តិករ បានដាក់ឱ្យដំណើរការនូវសេវាលឿនជាងសេវាមានខ្សែ និងដោយគ្មានតម្លៃនៃបណ្តាញខ្សែកាប្លិ៍។ សេវា គឺជាសេវាចល័ត និងអាចដាក់ឱ្យដំណើរការគ្រប់ទីកន្លែងភាគច្រើន។

បានគំនិតផ្តួចផ្តើមជាច្រើនក្នុងការអភិវឌ្ឍស្តង់ដារប៊្រដប៊ែនឥតខ្សែ ជុំវិញកម្មវិធីប្រើប្រាស់ខុសៗគ្នា។ ស្តង់ដារបានគ្របដណ្តប់អ្វីៗទាំងអស់ ចេញពីបណ្តាញតំបន់ខាងក្នុងឥតខ្សែ (Wireless LAN)ទៅបណ្តាញក្នុងផ្ទះឥតខ្សែ (Small Wireless Home Network)។ អត្រាទិន្នន័យ ប្រែប្រួលពី 2 Mbps ទៅកម្រឹតខ្ពស់ជាង 100 Mbps។ ភាគច្រើននៃ បច្ចេកវិទ្យាទាំងនេះ គឺអាចរកបានបច្ចុប្បន្ន និងច្រើនជាងនេះ នឹងក្លាយទៅជាអ្វីអាចរកបាន នៅក្នុងប៉ុន្មានឆ្នាំទៅមុខទៀត។

បណ្តាញតំបន់ខាងក្នុងឥតខ្សែ (Wireless LANs “WLANs”) ផ្តល់នូវសេវាបណ្តាញ ជាកន្លែងដែលមានការលំបាក ឬ តម្លៃថ្លៃ ដើម្បីដាក់ឱ្យដំណើរការក្នុងហេដ្ឋារចនាសម្ព័ន្ធអចល័ត។ ស្តង់ដារបណ្តាញតំបន់ខាងក្នុងឥតខ្សែ (Wireless LANs “WLANs”) ដំបូង គឺ IEEE 802.11b និង HiperLAN របស់អ៊ឺរ៉ុប។ គំនិតផ្តួចផ្តើមរបស់ IEEE ផ្តល់សម្រាប់ អត្រាទិន្នន័យកម្រឹតខ្ពស់រហូតដល់ 11 Mbps ។ ស្តង់ដារអ៊ឺរ៉ុប បានកំណត់នូវអត្រាអតិប្បបរមានៃ 24 Mbps និងការពិនិត្យឡើងវិញនាអនាគត នឹងប្រតិបត្តិរហូតដល់ 54 Mbps ។

បញ្ហាជាសក្តានុពលជាមួយ 802.11b មានភាពឆបគ្នាជាមួយប្លូធូ (Bluetooth) ។ ប្លូធូ (Bluetooth) គឺជាលក្ខណៈបច្ចេកទេសបណ្តាញឥតខ្សែ ដែលកំណត់គមនាគមន៍ឥតប្រើប្រាស់ខ្សែ រវាងឧបករណ៍ ដូចជា កុំព្យូទ័រយួរដៃ PDAs និងទូរស័ព្ទចល័ត។ ប្លូធូ (Bluetooth) និង 802.11b ប្រើប្រាស់បង់ហ្វ្រេកង់ស៍ដូចគ្នា។ បច្ចេកវិទ្យាទាំងនេះ ភាគច្រើនផ្តល់ការឆ្លងរំខានរវាងគ្នា ក្នុងករណីបានដាក់ឱ្យប្រើប្រាស់នៅក្នុងឧបករណ៍ដូចគ្នា។

គំនិតផ្តួចផ្តើម HomeRF បានអភិវឌ្ឍស្តង់ដារ​ដើម្បីកំណត់នូវគមនាគមន៍ឥតប្រើប្រាស់ខ្សែ រវាងផលិតផល ដូចជាកុំព្យូទ័រនៅក្នុងផ្ទះ និងគ្រឿងបង្គុំកុំព្យូទ័រ។ HomeRF ប្រតិបត្តិការនាបច្ចុប្បន្នរហូតដល់ 2 Mbps ប៉ុន្តែការពិនិត្យឡើងវិញជាថ្មី នឹងអាចប្រតិបត្តិការរហូតទៅដល់ 10 Mbps ។

និន្នការអនាគត៖

សព្វថ្ងៃនេះ បច្ចេកវិទ្យាឥតខ្សែ គឺមិនត្រឹមតែជាគំនិតនោះទេ វាបានក្លាយជាផ្នែកដ៏សំខាន់នៃអ្នកគាំពារយ៉ាងពេញទំហឹងនៃការបម្រើឱ្យការបញ្ជូនទិន្នន័យឌីជីថលគ្រប់ប្រភេទ នៅទូទាំងលើពិភពលោកយើងនេះ។
បច្ចេកវិទ្យានេះ បានធ្វើជាអនុគមន៍នៃចន្លោះនានា សម្រាប់ឧស្សាហកម្ម ប្រព្រឹត្តទៅដោយស្រួល និងលឿនទៅមុខ។ រាល់សហគ្រាស ទោះជាធុនធំ ទោះជាធុនតូច វាត្រូវពឹងផ្អែកទៅលើបច្ចេកវិទ្យាឥតខ្សែ ដើម្បីការរីកលូតលាស់ទៅមុខនៃហេដ្ឋារចនាសម្ព័ន្ធ។

នៅក្នុងឆ្នាំចូលមកដល់ បច្ចេកវិទ្យាឥតខ្សែ គឺជាបង្គុំដែលរាប់បញ្ជូលលក្ខណៈពិសេសជាច្រើន និងឧបករណ៍ជាច្រើន ដែលមិនមានលទ្ធភាពក្នុងប៉ុន្មានឆ្នាំកន្លងទៅ។

អនាគតនៃវិស័យទូរគមនាគមន៍ឥតខ្សែ នឹងតំណាងឱ្យផលលំបាក ក្នុងការជួបនឹងបញ្ហាប្រឈម ដែលទាក់ទង មិនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាទាក់ទងទៅនឹងការអភិវឌ្ឍនៃឧស្សាហកម្មផងដែរ។

និន្នការបច្ចេកវិទ្យានាពេលអនាគត ដែលយើងគួរលើកយកមកពិចារណា រួមមានដូចតទៅ៖

បណ្តាញ LiFi៖

នៅក្នុងភាពជឿនលឿននៃបណ្តាញឥតខ្សែ គឺជាបណ្តាញ (LiFi – Light Fidelity) ដែលត្រូវប្រើប្រាស់ស៊ីញ៉ាល់ពន្លឺ ដើម្បីបញ្ជូនទិន្នន័យ ឬព័ត៌មាន រវាងឧបករណ៍។ វាអាចដើរតួនាទីជាជម្រើសថ្មីនៃបណ្តាញ WiFi ដែលអាចផ្តល់ជម្រើសបន្ថែសម្រាប់ការតភ្ជាប់។

បណ្តាញ (LiFi – Light Fidelity) អាចផ្តល់អត្រាល្បឿនទាញយកទិន្នន័យកម្រឹតខ្ពស់ជាងបច្ចេកវិទ្យាបណ្តាញ WiFi កំពុងមាន ដែលខិតទៅដល់ 224 Gbps ។

មិនមានការស្រមើស្រមៃណាមួយ ដែលពន្លឺមិនល្អ នឹងបើកចូលទៅក្នុងឧបករណ៍កំណត់ផ្លូវ (Router) ឥតខ្សែ។ ប៉ុន្មានឆ្នាំទៅមុខ ផ្ទះវៃឆ្លាត (Smart Home) នឹងពឹងផ្អែកទៅលើបច្ចេកវិទ្យា LiFi ដែលវាអាចផ្តល់នូវសន្តិសុខ និងលឿន។

ពីព្រោះពន្លឺមិនអាចជ្រៀតចូលធ្លុះជញ្ជាំង ចឹងហើយបានជាស៊ីញ៉ាល់មិនអាចលួចចាប់យកបានពីចម្ងាយឡើយ។ វាមានភាពសមរម្យច្រើនសម្រាប់តំបន់ដូចជាអណ្តូងរ៉ែ និងតាមតំបន់ដទៃទៀតដែលមានការលំបាកនឹងផ្តល់សេវាបាន។

បណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ (5G)៖

ណៈពេល បច្ចេកវិទ្យាជំនាន់ទី៤ (4G) នៅតែថ្មីសម្រាប់ប្រទេសជាច្រើន ឧស្សាហកម្មគមនាគមន៍ឥតប្រើប្រាស់ខ្សែ បាននិងកំពុងធ្វើការនៅលើបណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ (5G) ដែលវានឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ មានប្រទេសមួយចំនួននៅលើលោកយើងនេះបានដាក់ឱ្យដំណើរការជាបណ្តើរៗហើយ។

ជំហាននេះ បានពួយបោះទៅមុខប្រកបដោយភាពឥតខ្ចោះ ហើយជំនួននេះគឺជាអ្វីដែលឧបករណ៍ទាំងអស់ នឹងតភ្ជាប់គ្នាជាបណ្តាញ ឥតខ្សែតាមរយៈបណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ (5G) ដែលធ្វើឱ្យវាទាំងអស់គ្នាអាចធ្វើពាណិជ្ជកម្មបាន នៅក្នុងលោកយើងនេះ។

ឧបករណ៍សុខាភិបាលឥតខ្សែ៖

ឧបករណ៍សុខាភិបាលឥតខ្សែ ដើរតួជាអនុគមន៍ ដែលប្រើប្រាស់គមនាគមន៍ហ្វ្រេកង់ស៍វិទ្យុឥតខ្សែ ដូចជាប្លូធូ (Bluetooth) បណ្តាញ WiFi ឬសែលលុយឡាហ្វូន/ទូរស័ព្ទដៃ ដើម្បីជួយគាពារដល់ការផ្តល់កិច្ចការពារសុខភាព។

ជាឧទាហរណ៍៖ ការត្រួតពិនិត្យ និងការដាក់កម្មវិធីឧបករណ៍សុខាភិបាល វាអាចប្រើប្រាស់ផងដែរសម្រាប់ត្រួតពិនិត្យអ្នកជំងឺពីចម្ងាយ ក៏ដូចជាការ បម្លាស់ទីព័ត៌មានរបស់អ្នកជំងឺ ចេញពីឧបករណ៍សុខាភិបាល ទៅឧបករណ៍ដទៃដូចជាទូរស័ព្ទដៃ។ល។

អ៊ីនធឺណិតនៃវត្ថុ (Internet Of Things / IoT)៖

គឺជាឧបករណ៍វៃឆ្លាត ដែលអាចទំនាក់ទំនងជាមួយគ្នាដោយឥតត្រូវការខ្សែ។

អ៊ីនធឺណិតនៃវត្ថុ គឺជាជម្រើសនៃឧបករណ៍វៃឆ្លាតដែលអាចទំនាក់ទំនងជាមួយគ្នាតាមរយៈបច្ចេកវិទ្យាឥតខ្សែ។

នៅអនាគត វានឹងក្លាយជាប្រព័ន្ធអេកូ ដែលនឹងរក្សាការតភ្ជាប់នៅគ្រប់ទីកន្លែង គ្រប់វត្ថុទាំងអស់។

បន្ថែមពីលើនេះ អ៊ីនធឺណិតនៃវត្ថុ នឹងអនុញ្ញាតឱ្យសហគ្រិន អាចផ្តល់ការស្វែងយល់នូវអ្វីដែលជាកិច្ចប្រតិបត្តិការធុរកិច្ចរបស់ពួកគេ។

ឧបករណ៍កំណត់ផ្លូវពហុបង់ (Multiband Routers)៖

ឧបករណ៍កំណត់ផ្លូវនៅផ្ទះ លេចចេញជាប្រភេទផលិតផលបណ្តាញដាក់នៅផ្ទះដែលជាទីពេញនិយម។

នៅទីបំផុត មាត់ច្រកបណ្តាញនៅផ្ទះ បូកជាមួយគ្នានឹង WiFi បូកជាមួយបណ្តាញបច្ចេកវិទ្យាជំនាន់ទី៤ (4G) ឬបណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ (5G) ដែលអាចក្លាយទៅជាឧបករណ៍តភ្ជាប់ដ៏មហាពេញនិយម។
ឧបករណ៍យួរដៃ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ជាមួយការតភ្ជាប់បណ្តាញនៃឧបករណ៍ 5GHz ជាច្រើន និងសក្តិសមវិនិយោគ បើសិនអ្នកមាននៅលើទីផ្សារ សម្រាប់ឧបករណ៍កំណត់ផ្លូវថ្មី និងក៏ចង់បានភស្តុតាងនាអនាគតដែ សម្រាប់ WiFi របស់អ្នកដែលកំពុងតែប្រើប្រាស់៕

ភាគបញ្ចប់នៃអ្វីទៅហៅថា គមនាគមន៍ឥតខ្សែ ឬ Wireless Communication។
សូមញ្ជាក់ ករណីនេះ រៀបរៀងដោយ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print