ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទទួលការងារសន្តិសុខ និងគ្រោះមហន្តរាយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យសម្រេចតែងតាំង ជា នាយក ទីចាត់ការចលនូប្បត្ថម្ភ បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាម អនុក្រឹត្យស្តីពី ការតែងតាំងមុខតំណែង នាយទាហាន ចេញដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននូវរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ។
រាជរដ្ឋាភិបាលសម្រេច :
មាត្រា១ : តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូន ឧត្តមសេនីយ៍ឯក ហួត ឈាងអន អត្តលេខ ០២០០៥៩ ជា នាយក ទីចាត់ការចលនូប្បត្ថម្ភ បន្ថែមលើមុខងារបច្ចុប្បន្ន ។
មាត្រា២ . រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ហាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមី ខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សិលា