លោក កែម រិទ្ធិសិត ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ : លោក កែម រិទ្ធិសិត ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន។ នេះបើយោង គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការកណ្ដាល ចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងមន្ត្រីគណបក្ស។

យោង សំណូមពរនាការងារនាដំណាក់កាលបច្ចុប្បន្ន

– មតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស ។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សម្រេច

ប្រការ ១ : តែងតាំង : លោក កែម រិទ្ធិសិត ជាទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

ប្រការ ២ ខុទ្ទកាល័យ គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល ស្ថាប័នគណបក្សដែល ពាក់ព័ន្ធ និងលោក កែម រិទ្ធិសិត ត្រូវប្រតិបត្តិតាមសេចក្ដីសម្រេចនេះ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print