អភិបាលខេត្ត​កោះកុង​ អំពាវនាវឱ្យ​ភ្ញៀវទេសចរជាតិ-អន្ដរជាតិ​ផ្អាកដំណើរកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិ ដែលងាយរងគ្រោះ

ចែករំលែក៖

ខេត្ត​កោះកុង៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានអំពាវនាវ​ដល់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ​ទាំងអស់​ សូម​ផ្អាកដំណើរកម្សាន្តទៅលេងនៅតំបន់ទេសចរណ៍ធម្មជាតិ ដែលងាយរងគ្រោះថ្នាក់អំឡុងពេលអាកាសធាតុប្រែប្រួល។ការអំពាវនាវបែបនេះ​លោកស្រី មិថុនា ភូថង បានធ្វើឡើងក្នុងអំឡុង​អញ្ជើញចែកអំណោយដល់ពលរដ្ឋ២២៤គ្រួសារ នៅស្រុកស្រែអំបិល រងគ្រោះដោយ​សារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី៣ ខែសីហាម្សិលមិញនេះ​។

បន្ថែមពីនេះ​ លោកស្រី​អភិបាលខេត្ត​ ​ក៏សម្តែងក្តីសោកស្តាយចំពោះការស្លាប់​មនុស្សនៅខេត្តកំពត អំពីការទៅបោះតង់សម្រាកកម្សាន្ត នៅតាមស្ទឹងព្រែកកាលពីប៉ុន្មានថ្ងៃមុននេះផងដែរ។

ជាមួយគ្នានោះ​ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង លោក សុខ ច័ន្ទគ្រឹះស្នា​ ក៏បានបន្តជូនដំណឹង​ទៅ​កាន់ម្ចាស់តំបន់​អេកូទេសចរណ៍​ និងរមណីយដ្ឋាននានា អំពីការផ្អាកទទួលភ្ញៀវទេសចរណ៍​ដែល​មានបំណងចង់ទៅបោះតង់ ឬដើរលេងកម្សាន្តតាមព្រៃភ្នំផងដែរ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ​ដំណើរកម្សាន្តអំឡុងពេលរដូវវស្សាបែបនេះ​ វាមិនសូវ​ជាល្អប៉ុន្មានទេ​ចំពោះសុវត្ថិភាព ​ហើយងាយនឹងប្រឈមថ្នាក់ធម្មជាតិខ្លាំងណាស់។

...

សូមជម្រាបថា​ ខេត្តកោះកុង​ មិនត្រឹមតែមានតំបន់ឆ្នេរសមុទ្រនោះទេ ក៏មានតំបន់អេកូទេសចរធម្មជាតិ​ជាច្រើន​បែបផ្សងព្រេង រួមមាន៖ ទឹកជ្រោះហូរ ទេសភាពបែតងនៃព្រៃភ្នំក្រំថ្ម និងដែនកោះផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print