ខេត្តពោធិសាត់៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា ថ្លែងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក មេរោគអេដស៍និងគ្រោះនៃគ្រឿងញៀនជាមួយសិស្សនុសិស្សលោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ចំនួន២៥៨នាក់នៅខេត្តពោធិសាត់នាថ្ងៃទិ៤ ខែសីហា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ ទាំងវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍និងលោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននិតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សុទ្ធតែបានចាត់ទុកថាបញ្ហាគ្រឿងញៀន បារីអេឡិកត្រូនិក បញ្ហាជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហារួមរបស់យើងទាំងអស់ តម្រូវឱ្យយើងទាំងអស់គ្នាត្រូវតែចូលរួមសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងដើម្បីការខ្លួន ក្រុមគ្រួសារកុំឱ្យមានបញ្ហា អ្នកដ៏ទៃកុំឱ្យមានបញ្ហា និងរាយការណ៍ សហការគ្នាដើម្បីរកការអន្តរាគមន៍ជួយទាន់ពេលវេលា។
ក្នុងឱកាសនោះ បណ្ឌិតសឿ សុជាតា បានពាំនាំការសាកសួរទុក្ខ និងកោតសសើរ ថ្នាក់ដឹកនាំជាតិពិសេស ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជូនសិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមអនុវត្តនូវផែនការជាតិលើកកម្ពស់សុខភាពសិក្សាផ្តល់ភាពសុខដុមដល់សិស្ស និងមាតាបិតាសិស្ស។
ក្នុងឱកាសនោះដែរ បណ្ឌិត សឿ សុជាតា បានថ្លែងបន្ថែមទៀតថា ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ នៃរាជរដ្ឋាភិបាលដឹកនាំសម្តេចតេជោហ៊ុន សែន ប្រទេសកម្ពុជាមានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំជាវិស័យអាទិភាពបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បង្កើនល្បឿនកសាងជាតិឆ្នាំ២០៣០ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់ ហើយការពង្រឹងបាននូវសុខភាពសិក្សាគឺជាផ្នែកមួយជួយពង្រឹងបាននូវគុណភាពអប់រំនាំឱ្យុការអភិវឌ្ឍប្រទេសជាតិទៅមុខបានលឿនដោយចិរភាព៕ដោយ៖សហការី