សូមបងប្អូនដែលបើកបរលើផ្លូវល្បឿនលឿន សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយបើកបរឱ្យត្រូវទិសដៅចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា យានយន្តគ្រប់ប្រភេទ មិនអនុញ្ញាតអោយបើកបរបញ្រ្ចាសទិស ថយក្រោយ ឬបត់ត្រឡប់ក្រោយ ឬការឈប់ថតរូបនៅតាមដងផ្លូវឡើយ។ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងផ្តិតយករូបភាព អាចអញ្ជើញចុះថតរូបបាននៅតាមតំបន់សេវាកម្ម (ចំណតឈប់សម្រាក) ទាំង ០៤ទីតាំង របស់ផ្លូវល្បឿនលឿន។

ទន្ទឹមនឹងនេះ ក្រសួងសំណូមពរយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ។

«សូមបើកបរដោយស្មារតីទទួលខុសត្រូវ»

«ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print