មន្ត្រី ក.ប.ប. ដកហូតទំនិញមិនមានអនុលោមភាពពីទីផ្សារ និងចាត់វិធានការលើទំនិញរំលោភបំពានសិទ្ធិផ្តាច់មុខ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងថា៖​ មន្ត្រីនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តតាកែវ និងខេត្តបាត់ដំបង​ ចាប់ពីថ្ងៃទី២​ រហូត​ដល់​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ​​ បានបន្តចុះត្រួតពិនិត្យទីផ្សារស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយបានយកចិត្តទុកដាក់ពិនិត្យលើទំនិញវេចខ្ចប់ស្រេច ទំនិញរំលោភបំពានសិទ្ធិផ្តាច់មុខ និងទំនិញមិនមានអនុលោមភាពតាមច្បាប់ផ្សេងទៀតដែលចរាចរនៅលើទីផ្សារ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញ បានរកឃើញទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ១៧.៩០គីឡូក្រាម ព្រមទាំងភេសជ្ជៈរំលោភសិទ្ធផ្តាច់មុខស្របតាមបណ្តឹងរបស់ក្រុមហ៊ុនដើម សរុបចំនួន ៣៣៣លីត្រ។ មន្ត្រីជំនាញបានដកហូតទំនិញទាំងនោះ និងបានតម្រូវឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យាកែតម្រូវឈប់លក់ទំនិញមិនមានអនុលោមភាពបន្តទៅទៀត។

ជាមួយគ្នានេះដែរ សាខា ក.ប.ប. រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកអគ្គនាយករង និងជាប្រធានក្រុមការងារចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញា បានចុះត្រួតពិនិត្យម៉ាតចំនួន ៣ទីតាំងក្នុងខណ្ឌចំការមន និងខណ្ឌទួលគោក ដើម្បីបង្រ្កាបការចរាចរនូវទំនិញម្សៅទឹកដោះគោ ដែលបំពានសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនដើម ដែលក្នុងនោះបានរកឃើញ១ទីតាំង បានលក់ផលិតផលម្សៅទឹកដោះគោបំពានសិទ្ធិផ្តាច់មុខ និងត្រូវបានតម្រូវឱ្យមកធ្វើការបំភ្លឺនៅស្នាក់ការសាខា ក.ប.ប. រាជធានីភ្នំពេញផងដែរ។

...

ជាមួយគ្នានោះ​ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ​ដែរ ស្ថានីយ ដេប៉ូប្រេងឥន្ធនៈចំនួន១០ ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ស្រុកស្វាយទាប ខេត្តស្វាយរៀង និងខេត្តកំពង់ធំ ត្រូវបានមន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំនៅខេត្តទាំង៣ ធ្វើការត្រួតពិនិត្យអនុលោមភាព ក្នុងគោលបំណងកាត់បន្ថយអំពើមិនសុចរិតដែលតែងតែកើតមានឡើងជារឿយៗក្នុងអាជីវកម្មប្រេងឥន្ធនៈនេះ។ តាមលទ្ធផល មន្ត្រីយើងបានបញ្ជាក់ថា មានតែដេប៉ូប្រេងឥន្ធនៈចំនួន៣ប៉ុណ្ណោះ ដែលត្រូវបានពិនិត្យឃើញថាមិនមានភាពអនុលោមផ្នែកបរិមាណ និងបានអនុវត្តការពិន័យអន្តរការណ៍លើអំពើកេងបន្លំរបស់ម្ចាស់ទីតាំងនោះផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print