ភ្នំពេញ៖ បុរសម្នាក់ ជាមនុស្សប្រេីប្រាស់គ្រឿងញៀន ត្រូវបានគេប្រទះឃេីញដេកសន្លប់ស្ដូកស្ដឹងនៅគុម្ពត្រែង ដោយមានស្លាកស្នាមរងរបួសពេញខ្លួនប្រាណ ខណៈប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ អះអាងថា មានជនមិនស្គាល់មុខជិះឡាំប្រឺតា(ម៉ូតូកង់បី) ដឹកយកមកទំលាក់ចោល។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ក្រោយមានប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ថាករណី “ទម្លាក់ជនរងគ្រោះចោល” កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវលំ ក្រុមទី១ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បេីតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុ បានរៀបរាប់ថា មុនពេលកើតហេតុគេឃើញមានអ្នករត់ផាស់អាប់មិនស្គាល់អត្តសញ្ញាណ បានដឹកជនរងគ្រោះ(ញៀនថ្នាំ) មកទម្លាក់ចោល នៅចំណុចកេីតហេតុខាងលេី រួចជិះគេចខ្លួនបាត់ទៅ។ ភ្លាមនោះឃេីញដូចនេះពួកគាត់ក៏រាយការណ៍ប្រាប់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះដល់ កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះយកទៅមន្ទីរពេទ្យ និងបន្តស្រាវជ្រាវរកជនបង្កមកដោះស្រាយតាម នីតិវិធី ។
គួរបញ្ជាក់ថា ករណីនេះមជ្ឈមណ្ឌលប្រចាំបញ្ញាបានទទួល របាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះផងដែរ៕ដោយ៖សហការី