ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០១នាក់ ,គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៣ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ១,០២៣ករណី មានមនុស្ស ២,៦៣១នាក់។
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៩៨២សំណើ និងបិទសំណុំរឿង ៣៣៨សំណើ (រកឃើញមនុស្ស ១,៥៣២នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤១ករណី៕ដោយ៖សហការី