ភ្នំពេញ : ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមន្ដ្រីការទូតជាន់ខ្ពស់ នៃក្រសួងការបរទេស ចំនួន២រូប គឺ :
១ -លោក ភិន វិជ្ជាវឌ្ឍនា អគ្គកុងស៊ុលប្រចាំទីក្រុងខ្វាងចូវ ជាអនុរដ្ឋលេខាធិការ ។
និងទី២- លោក នាង សំរិតកុមារ អគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន! នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។
ព្រះមហាក្សត្រត្រាស់បង្គាប់ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ : សហការី
...