សេចក្តីថ្លែងការណ៍របស់សមាគមពលរដ្ឋខ្មែរទាំង៥ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ស្ដីពីការគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : សេចក្តីថ្លែងការណ៍របស់សមាគមពលរដ្ឋខ្មែរទាំង៥ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ស្ដីពីការគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣

សមាគមពលរដ្ឋខ្មែរទាំង៥ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែល-ហ្សេឡង់ រួមមាន៖

១. សមាគមខ្មែរ-អូស្ត្រាលី នៃរដ្ឋឃ្វីនស្លែនដ៍

២. សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង

៣. សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា

៤. សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្លីងតុន

៥. សមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី

សមាគមពលរដ្ឋខ្មែរទាំង៥បានតាមដាន និងអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល ព្រមទាំងបានដាក់អ្នកសង្កេតការណ៍ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ សមាគមពលរដ្ឋខ្មែរទាំង៥ បានកត់សម្គាល់ឃើញថា ទាំងដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងទាំង ការប្រកាសលទ្ធផលនៃការបោះឆ្នោត គឺបានប្រព្រឹត្តទៅដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

យោងតាមបរិយាកាសដ៏ល្អបំផុតនៃដំណើរការបោះឆ្នោតនេះ សមាគមពលរដ្ឋខ្មែរទាំង៥ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ សូមប្រកាសគាំទ្រទាំងស្រុងចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នេះ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print