រថយន្តដឹកដីបើកលឿនជ្រុលទៅបុកម៉ូតូ 2 គ្រឿងបណ្តាលឲ្យមនុស្ស៣នាក់ បានរស់របួសធ្ងន់ធ្ងរ ចំណែកតៃកុងរថយន្តបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកដី បុកជាមួយម៉ូតូពីរគ្រឿង ខណៈមកដល់ផ្លូវបំបែកជា៣ មិនបង្អង់ល្បឿនបណ្ដាលរថយន្តបុកម៉ូតូនិងប្លោងហោះពីលើស្ពានចូលទៅក្នុងប្រឡាយ កប់តៃកុងរថយន្តលិច នៅទាំងរថយន្និងមនុស្ស បណ្ដាលឲ្យ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យចំណែកអ្នកបើកម៉ូតូប្រុសស្រីបីនាក់រូបរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 4 រសៀលថ្ងៃទី 6 ខែសីហាឆ្នាំ 2023 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ 104 សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះនិងតែកុងរថយន្តនៅឡើយនោះទេ។

តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកដី មួយគ្រឿងពាក្យស្នាក់លេខ ចង្កូតស្ដាំ KDL-1470 បើកបរតាមបណ្ដោយផ្លូវលេខ១០៤ ក្នុងទិសដៅពីលិចមួយកើត ខណៈពេលមកដល់ផ្លូវបំបែកជាបីស្រាប់តែមានម៉ូតូម៉ាកសង់ទ្រីមពណ៌ខ្មៅ មួយគ្រឿងបើកបរតាម បណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងមកជើង បានឡើងមកលើផ្លូវលេខ 104 ខណៈនោះធ្វើឲ្យរថយន្តដឹកដីជាន់ហ្វ្រាំងមិនទាន់ ក៏បណ្តាលឲ្យបុក រួចបួងចង្កូតគេចជ្រុលទៅបុកជាមួយនឹងម៉ូតូនារីម្នាក់ទៀត រួចហោពីលើស្ពានធ្លាក់ចូលប្រឡាយកប់ទាំង តៃកុងរថយន្ត រយៈពេលជិត២ម៉ោងទើបប្រជាពលរដ្ឋយករថយន្តស្ទូចជួយសង្គ្រោះបានទាន់ពេលវេលាប៉ុន្តែអកុសល តៃកុងរថយន្តត្រូវបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យដដែល។ ចំណែកជនរងគ្រោះប្រុសស្រីចំនួន ៣នាក់ដែលជាអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ច ជំនាញចុះមកធ្វើការវាស់វែងយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print