ខេត្តស្ទឹងត្រែង៖ ដំណាំហូបផ្លែប្រភេទល្មើកំពុងមានតំលៃលើទីផ្សារល្អជាងទុរេនហើយត្រូវបានកសិករធ្វើការដាំដុះនិងបានផលនាំចេញទៅ
កាន់ទីផ្សារដែលកន្លងមកគេពុំ ដែលគិតថាអាចដាំដុះបានផលនិងអាចនាំចេញទៅកាន់ទីផ្សារល្អយ៉ាងនេះទេ។
លោកទំ នីរ៉ូ
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានប្រាប់ថាថ្មីនេះដំណាំល្មើជាប្រភពសេដ្ឋកិច្ចលើទីផ្សារខ្ពស់ជាងផ្លែទុរេននិងអាចផលិតជាដំណាប់បាន ហើយបើកសិករយើងដាំដុះបានច្រើននិងជួយសម្រួលឱ្យគ្រួសារកាន់តែមានជីវភាពប្រសើរឡើងថែមទៀត។
លោកបន្តថា ដំណាំមួយប្រភេទនេះបានជួយលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តមិននឹកស្មានថាកសិករដាំដុះទទួលផលបានល្អបែបនេះទេ គ្រាន់តែនៅមានបរិមាណតិចតូចនៅឡើយ។
ហើយមន្ទីរកសិកម្មនិងជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋជាកសិករមានការចាប់អារម្មណ៍ក្នុងការដាំ
ដុះដំណាំល្មើនេះនិងផ្តល់គ្រប់មធ្យោបាយ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចជាលក្ខណៈបច្ចេកទេសឬការសម្របសម្រួលផ្សេងៗ។
លោកសុខឃឿន អ្នកដាំល្មើនៅចំការក្រុមហ៊ុនសុភ័គ្រនីការស្ថិតនៅឃុំកំភុនស្រុកសេសានបានបញ្ជាក់ថាដំណាំល្មើពិតជាផ្តល់ផលប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពរស់នៅក៏ពិតមែន តែការដំដុះគឺទាមទារឱ្យមាន
ការព្យាយាមដាក់ជីស្រោចទឹកហើយពេលវាចេញផ្កាផ្លែត្រូវថែទាំតាមបច្ចេកទេសទើបទទួលបានផលល្អ ។
លោកថាការថែទាំនេះពេលចេញ
ផ្កាមកត្រូវបង្កាត់វា ហើយយកក្រដាស់ស្រោបផ្កាវាកុំឱ្យសត្វល្អិតប៊ឺតលម្អង ហើយរយៈ២សប្តាហ៍ យើងប្រលេះផ្លែចេញខ្លះ កុំឱ្យវាចង្អៀត ដើម្បីផលវាបានផ្លែធំ បើទុកឱ្យចង្អៀតមានផ្លែតូច។
ពេលចេញផ្លែត្រូវច្រកស្បៃ និងយកក្រដាសគ្របកុំឱ្យត្រូវទឹកភ្លៀងនិងការពារសត្វល្អិតនិងដង្កូវមកស៊ីផ្លែវាផងដែរ ។
នាង កែវ ពិសី
កម្មករនៅចំការល្មើនេះបានប្រាប់ថាដំណាំហូបផ្លែមួយប្រភេទនេះផ្លែវាមានទីផ្សារងាយស្រួលលក់ ព្រោះបច្ចុប្បន្នអតិថិជនប្រមូលទិញច្រើនខ្លះមកដល់ចំការផ្ទាល់តែម្តង។
នាងថា ចំការល្មើនេះបានផ្តល់ការងារដល់កម្មករធ្វើការនៅទីនេះទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ ចាប់ពី២០០-ទៅ៣០០ដុល្លា អាចទទួលយកបាន ដោយមិនបាច់ទៅស៊ីឈ្នួលលក់កម្លាំងពលកម្មនៅក្រៅប្រទេសនោះទេ ។
ខេត្តស្ទឹងត្រែងបន្ទាប់
ពីដំណាំទុរេន មានដំណាំល្មើមួយប្រភេទទៀតដែលពីមុនមកពុំធ្លាប់មានសោះ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះកសិករដាំបានផ្លែលក់បានតម្លៃខ្ពស់ក្នុងមួយគឺឡូក្រាម៨ដុល្លា និងមានទីផ្សារស្រួលលក់ជាងទុរេនទៀតផង ៕
ដោយ៖ ជីវ័ន្ត