ក្មេងទំនើងដែលបង្កហិង្សានៅកណ្តាលក្រុងកំពង់ឆ្នាំងផ្អើលអ្នកភូមិសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ហើយ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានសហការជាមួយនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តនិងនគរបាលមូលដ្ឋានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅរសៀលថ្ងៃទី៧ខែសីហា ឆ្នាំ២០២៣បន្ទាប់ពីក្រុមក្មេង ទំនើងទាំងនេះមានគ្នាប្រមាណជាង១០នាក់ បានប្រើអំពើហិង្សាស្ទាក់ កាប់ និង វាយកំទេចម៉ូតូជនរងគ្រោះ ដែលបង្កឡើងកាលពី វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ កន្លងមក ។

រូបភាពដែលបានថតនិងបង្ហោះក្នុងបណ្តាញសង្គមពីសកម្មភាពហិង្សា ដែលបានកើតឡើង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែសីហា មានក្មេងទំនើង ១ក្រុមមានគ្នាប្រមាណជាង១០នាក់ បានប្រើហិង្សាវាយកំទេចម៉ូតូជនរងគ្រោះ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខហាងកាត់កញ្ចក់ លី ហុងស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ក្រោយមានបាតុភាពនេះកើតឡើង សមត្ថកិច្ចក្រុងកំពង់ឆ្នាំង បានសហការគ្នា ជាមួយនគរបាលខេត្តស្រាវជ្រាវជាបន្ទាន់និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ក្នុងចំណោមគ្នាជាច្រើននាក់ ។

ជនសង្ស័យ៣នាក់ ដែលបាននាំមកកាន់អធិការនគរបាលក្រុង ដើម្បីធ្វើការសាកសួរ ៖១ ឈ្មោះសំអុន សុវឌ្ឍនា ហៅវត្ត  អាយុ១៦ឆ្នាំ មានទីលំនៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ,២ឈ្មោះ មាន  ជីវ័ន្ត  ហៅមាន់ អាយុ១៦ឆ្នាំ ទីលំនៅភូមិ ម៉ុងបារាំងសង្កាត់ប្អេរ
ក្រុងកំពង់ឆ្នាំង និង៣ឈ្មោះកែវ  រតនា ហៅរ័ត្នតូច  អាយុ១៤ឆ្នាំ ទីលំនៅភូមិប្អេរ សង្កាត់ប្អេរ។ ដោយឡែកជនសង្ស័យ៧ នាក់ទៀត បានរត់គេចខ្លួនដែលសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ករណីខាងលើនេះ កើត ឡើងដោយសារទំនាស់ពាក្យសំដីគ្នា នៅក្នុងក្លិបច្រៀង រាំ១កន្លែងក្នុងសង្កាត់កំពង់ឆ្នាំង។ លុះក្រោយពេលជន រងគ្រោះ ឈ្មោះឡុង ឌីណា អាយុ៣០ ឆ្នាំ មានទីលំនៅ ភូមិអណ្តូងឬស្សីឃុំស្រែថ្មី ស្រុករលាប្អៀរ បានចេញពី ក្លឹបត្រឡប់ទៅផ្ទះវិញ ក៍ត្រូវជនសង្ស័យទាំងនោះ ដែលមានគ្នាប្រមាណជាង១០ នាក់បានស្ទាក់ព្រួតវាយជន រងគ្រោះ ប៉ុន្តែជនរងគ្រោះរត់គេចខ្លួនរួច នៅសល់តែម៉ូតូ ម៉ាកហុងដា សេ១២៥  ពាក់ស្លាកលេខកំពង់ឆ្នាំង 1C.65.11 របស់ជនរងគ្រោះ ត្រូវជនដៃដល់កាប់ វាយ បណ្តាលឱ្យខ្ទេចតែម្តង។

...

ក្រោយពីសាកសួរនគរបាលក្រុងកំពង់ឆ្នាំងបានបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print