អ្នកលក់អនឡាញសិចស៊ី ចែកា ត្រូវចែស្អាតប្តឹងឡើងតុលាការក្រោយបង្ហោះសារឌឺដងគ្នាផ្អើលបណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ៖ សង្គ្រាមពាក្យសម្តីឆ្លើយឆ្លងគ្នារវាងអ្នកលក់អនឡាញនិងជាអ្នកសម្តែងខ្សែភាពយន្តខ្លីល្បីឈ្មោះ ចែកា និងកញ្ញា លី លីនដា ហៅ “ចែស្អាត” ដែលគេស្គាល់ថាជាតារាចម្រៀងនិងអគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាស្បែកនិងសម្រស់ “ចែស្អាត” បានផ្ទុះឡើងជាបន្តបន្ទាប់រហូតមុននេះមានការទម្លាយអំពីដីកាកោះហៅចែកា ថែមទៀតផង។

   កញ្ញា លី លីនដា ហៅ “ចែស្អាត” បានប្តឹងទៅកាន់អ្នកនាង “អ៊ុច សូលីនដា” ហៅ “ចែកា” ហើយមិនមែនប្តឹងតែម្នាក់ទៀតគឺប្តឹងបក្សពួករបស់នាងផងដែរម្នាក់ទៀតគឺឈ្មោះ “ប៊ួយ រស្មី”។ ក្នុងពាក្យបណ្តឹងរបស់ “ចែស្អាត” បានដាក់ពាក្យបណ្ដឹងដល់តុលាការដោយប្តឹងអ្នកនាង “អ៊ុច សូលីនដា” និង “ប៊ួយ រស្មី” ពីបទ “គំរាមកំហែង”, “បរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឱ្យមានការរើសអើង” ហើយតុលាការក៏បានចេញដីកាកោះនិងកំណត់ថ្ងៃឡើងសវនាការរួចហើយ កាលពីថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ប៉ុន្តែសាមីខ្លួនដែលត្រូវប្តឹងមិនទាន់ដឹងរឿងនៅឡើយ រហូតទាល់តែ “ចែស្អាត” បង្ហោះដីកានៃពាក្យបណ្តឹងឡើងទាំងសាម៉ីខ្លួននិងមហាជនទើបបានដឹងនិងភ្ញាក់ផ្អើល។ នៅមិនទាន់ដឹងនៅឡើយទេថា តើចែកា និងអ្នកដែលរងបណ្តឹងពីសំណាក់ចែស្អាតនោះបានចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញដែរឬយ៉ាងណានោះទេ។ ស្រាប់តែមុននេះអ្នកនាង “អ៊ុច សូលីនដា” បានទាំងចេញលិខិតជូនដំណឹងមួយដោយបើកចំហទៅកាន់ចែស្អាតវិញផងដែរ ដោយក្នុងលិខិតនោះតម្រូវឱ្យចែកស្អាត បញ្ឈប់រាល់សកម្មភាពនិងលុបចោលរាល់ការបង្ហោះទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់អ្នកនាង។ លិខិតនេះធ្វើឡើងក្រោយពីអ្នកនាងសង្កេតឃើញអំពីគណនីហ្វេសប៊ុកSoren ចែស្អាត តែងធ្វើការចែកចាយ បង្ហោះរូបភាពនិងខ្លឹមសារបញ្ឆិតបញ្ឆៀងដៀមដាមដោយប្រើពាក្យអសុរោះមកលើអ្នកនាង និងបានបង្ហោះលិខិតផ្លូវការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលមានទាំងឈ្មោះរបស់អ្នកនាងថែមទៀតផង ។ ក្នុងនោះនាងក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់តារាចម្រៀងចែស្អាតថែមទៀតផង។ 

គេនៅមិនទាន់ដឹងនៅឡើយទេថា តើករណីនេះនឹងបន្តទៅជាយ៉ាងណា?៕ 

ដោយ វឌ្ឍនា

...

 

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print