ខេត្តកំពង់ស្ពឺ÷ ប្រភពពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០២៣នេះថា កំលាំងជំនាញបានឃាត់ខ្លួនក្រុមជនសង្ស័យ៣នាក់ជាប់ពាក់ព័ន្ធនិងករណីគាស់ផ្ទះពលរដ្ឋលួចម៉ូតូកាលពីកន្លងមក។ ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបាននោះទី១.ឈ្មោះ ម៉ៃ មី ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិព្រៃតាចាប ឃុំសំបូរ ស្រុកសំរោងទង ទី២ឈ្មោះ យឹម សាវិន ហៅបឿ ភេទប្រុស អាយុ៣៩ ឆ្នាំ នៅភូមិពោធិប្រេង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួចនិង
៣.ឈ្មោះ ឆាយ វិបុល ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួលខេត្ត កណ្តាល។ លោក វរសេនីយ៍ឯក ឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទងបានឲ្យដឹងថាមុនឈានដល់ការឃាត់ជនសង្ស័យខាងលើកម្លាំងជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសំបូរ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនពួកគេ។លោកបញ្ជាក់ថា,ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងៅត្រងចំណុចខាងជើងវត្តអង្គខ្មៅភូមិអង្គខ្មៅឃុំសំបូរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។
លោកបានបន្តទៀតថាកម្លាំងប៉ុស្តិ៍សំបូរបានធ្វើការល្បាតផ្លូវខាងជើងវត្តអង្គខ្មៅដោយមានការសង្ស័យបានឃាត់ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1Q.6105 ស្លាកលេខជនសង្ស័យបានកប់ក្រោយផ្ទះ។
ម៉ូតូបានយកមករក្សារទុកនៅប៉ុស្តិហើយរាយការណ៌ជូនលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ ទើបដឹងថាម៉ូតូខាងលើពាក់ពន្ធ័ករណីចោរគាស់ផ្ទៈលួចកាលថ្ងៃទី២២កក្កដា២៣នៅភូមិទួលសេរីឃុំមហាសាំងស្រុកភ្នំស្រួច។
ករណីនេះជំនាញធ្វើការសាកសួរនឹងប្រគល់ឲ្យអធិការស្រុកភ្នំស្រួចចាត់ការបន្តជាម្ចាស់ករណី៕ ដោយ÷ ចន្ទ លីហ្សា