ភ្នំពេញ : សារអបអរសាទរ របស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានគោរមងារពិសេសដ៏ឧត្តុង្គឧត្តមបំផុត ជា “កិត្តិទេសាភិបាលបណ្ឌិត” តែមួយគត់។
យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជន កម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ សូមសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយឥតឧបមា និងសូម អប់អរសាទរដោយក្ដីគោរពស្រឡាញ់ និងស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែល ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តម បំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត” ជូន ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តែមួយរូបគត់។ ឯកឧត្តមបណ្ឌិត គឺជាកុលបុត្រខ្មែរតែមួយរូបគត់ដែលស័ក្តិសមទទួលបានគោរមងារដ៏ឧត្តុង្គ ឧត្តមនេះ និងជាឥស្សរជនដឹកនាំដ៏ឆ្នើមដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំង មានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ជាពិសេសបាននឹងកំពុងដឹកនាំធ្វើសកម្មភាពជាគម្រូជាក់ស្ដែងជាច្រើន ឆ្នាំមកហើយទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និង ព្រះមហាក្សត្រ។
ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមកិត្ដិទេសាភិបាល បណ្ឌិត ទទួលបាននូវមហាជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ រក្សាសន្តិភាព អភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងនយោបាយការបរទេស ដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ភាពរុងរឿង និងរីកចម្រើនបន្ថែម ទៀត។
សូម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកប ដោយពុទ្ធពរ និងពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមកិត្ដទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ៕
ដោយ : សហការី