កូរ៉េខាងត្បូងបញ្ជូនឡានក្រុងរាប់រយគ្រឿងសម្រាប់ជម្លៀសមនុស្ស ៣៧.០០០នាក់ ដើម្បីបញ្ជៀសព្យុះ

ចែករំលែក៖

មនុស្សជាង 37 ពាន់នាក់ដែលបានចូលរួមព្រឹត្តិការណ៍បោះជំរំកាយឫទ្ធិពិភពលោកលើកទី 25 នៅទីក្រុង Saemangeum ប្រទេសកូរ៉េខាងត្បូងត្រូវបានជម្លៀសដោយរដ្ឋាភិបាលទីក្រុងសេអ៊ូលទៅកាន់កន្លែងមានសុវត្ថិភាពដើម្បីជៀសវាងព្យុះ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានដកស្រង់សម្តីអ្នករៀបចំព្រឹត្តិការណ៍ដែលនិយាយថា រថយន្តក្រុងចំនួន ៩៧១ គ្រឿងអមដោយរថយន្តប៉ូលិសចំនួន២៧៣គ្រឿង និងឧទ្ធម្ភាគចក្រចំនួន៤គ្រឿងនឹងដឹកអ្នកបោះជំរំទៅកាន់ជម្រកព្យុះចំនួន១២៨កន្លែងនៅក្នុងខេត្តនិងទីក្រុងចំនួន៨ ។
យោងតាមប្រភពមិនបញ្ចេញឈ្មោះមួយបានឱ្យដឹងថា ដើមឡើយកូរ៉េខាងត្បូងគ្រោងនឹងនាំមនុស្សទាំងអស់នេះទៅកាន់ទីក្រុងសេអ៊ូល។ ប៉ុន្តែដោយសារព្យុះទីហ្វុង ខាន់ណុន ហៀបនឹងវាយលុកដីគោកដែលមានភាពគ្រោះថ្នាក់ជាច្រើន រដ្ឋាភិបាលបានសម្រេចចិត្តបែងចែកវាទៅជាខេត្តនិងក្រុងដែលនៅជាប់នឹងរាជធានី។ អន្តេវាសិកដ្ឋាននៅសាកលវិទ្យាល័យ កន្លែងហាត់ប្រាណដែលមានទីតាំងនៅក្នុងវិទ្យាស្ថានស្រាវជ្រាវផ្សេងៗ និងសណ្ឋាគារនឹងត្រូវប្រើប្រាស់ជាជម្រកព្យុះ។
ទីភ្នាក់ងារឧតុនិយមកូរ៉េ បាននិយាយថា ព្យុះទីហ្វុងខាន់ណុន ត្រូវបានគេរំពឹងថា នឹងបោកបក់មកលើខេត្តឆ្នេរភាគខាងត្បូងនៅព្រឹកថ្ងៃទី១០ ខែសីហា ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង។ ព្យុះទីហ្វុង Khanun មានល្បឿនធ្វើដំណើរដល់ទៅ 44 m/s ដែលខ្លាំងល្មមនឹងក្រឡាប់រថភ្លើងដែលកំពុងធ្វើដំណើរនៅលើផ្លូវដែក៕

ដោយ៖ ធីរីណា

...


អ្នកចូលរួមក្នុងព្រឹត្តិការណ៍ចាកចេញពី Saemangeum ប្រទេសកូរ៉េខាងត្បូង ដើម្បីគេចពីព្យុះ។ រូបថត៖ Al Jazeera

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print