ភ្នំពេញ៖ បុរសម្នាក់ដោយសារតែមានជំងឺប្រចាំកាយយូណាស់មកហេីយក៏តូចចិត្តទេីបសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយយកខ្សែចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅភូមិព្រៃពីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះទាប សុម៉ាលី ភេទប្រុសអាយុ៦៤ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
តាមប្រភព័ត៌មានបានឱ្យដឹងថា ប៉ុន្មានថ្ងៃមុនជនរងគ្រោះបានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ រហូតមកដល់ថ្ងៃកេីតហេតុ ជនរងគ្រោះក៏បានស្រែកលឺៗថា អញមិនចង់រស់ទេ តែកូនៗក៏មិនចាប់អារម្មណ៍។
ប្រភពដដែលបានបន្តថា លុះមកដល់វេលាកេីតហេតុខណៈកូនរបស់គាត់ម្នាក់ចេញពីកន្លែងធ្វេីការមកឃេីញទ្វាបន្ទប់ជនរងគ្រោះចាក់សោ ហៅមិនលឺក៏ទាក់ទ្វាទម្លុះចូលទៅក៏ឃេីញឪពុកចងកដោយខ្សែនីឡុងភ្ជាប់ជាមួយធ្នឹមផ្ទះ ភ្លាមនោះក៏នាំគ្នាកាត់ខ្សែទម្លាក់ដេីម្បីជួយសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យជាក់ស្តែងរួចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ