មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ហាញស្នាដៃពីលទ្ធផលបង្ក្រាបគ្រឿងញៀនបានជិត៥០០គីឡូក្រាម ចាប់ឈ្មួញថៃ២នាក់

ចែករំលែក៖

​ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញលទ្ធផលស្តីពីកិច្ចសហប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀនមួយករណី ដោយចាប់ឃាត់ខ្លួនឈ្មួញជនជាតិថៃ២នាក់និង សារធាតុញៀនជិត៥០០គីឡូក្រាម ។

ពិធីបង្ហាញស្នាដៃដ៏ធំធេងនោះធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការចូលរួមពីក្រឡាបញ្ជីតំណាងឱ្យព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែងផងដែរ។

...

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងឱ្យដឹងថា ដោយអនុវត្ត​តាម​បញ្ជា​ លោកនាយ​ឧត្ដម​សេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោកនាយ​ឧត្ដម​សេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ពីរូបលោកផ្ទាល់ កាលពី​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២៣​ សមត្ថកិច្ច​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៤)​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ឃឹ​ង​ សេរី​ នាយករង​មន្ទីរ​និង​លោក​វរសេនីយ៍ឯក​ ទេព​ សំ​ផ​ន​ នាយការិយាល័យ​ក​៤​ ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ វង្ស​ សាវ៉ា​ត​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​ជាង​២​ខែ​ទើបឈាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ ចរាចរ​គ្រឿងញៀន​ឆ្លង​ដែន​ពីតំបន់ត្រីកោណមាស​ ឆ្លងកាត់​ឡាវ​ចូល​មក​កម្ពុជា​នៅ​ពីរ​គោលដៅ​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​៖​ គោលដៅ​ទី​១​ នៅ​មុខ​ផ្ទះសំណាក់​កណ្តាលស្ទឹង​ព្រែក​ជ្រៃ​ តាម​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​ព្រែក​ជ្រៃ​ សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ និង​គោលដៅ​ទី​២​នៅ​បុរី​ជីប​ម៉ុង​លែ​ន​សែន​សុខ​ ផ្ទះ​លេខ​ 61​ ផ្លូវ​លេខ​ P-08​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​
*​ជា​លទ្ធផល​ ឃាត់ខ្លួន​ជនសង្ស័យ​បាន២​នាក់​ ជនជាតិ​ថៃ​ ៖
១.​ឈ្មោះ​ SAELEE​ CHALOEMRAT​ ភេទ​ប្រុស​ កើត​ឆ្នាំ​ ១៩៩៣
២.​ឈ្មោះ​ SAEYANG​ THAVON​ ភេទ​ប្រុស​ កើត​ឆ្នាំ​ ១៩៨៩
ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖
១.​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ចំនួន​ ៤៦៥​ដុំ​ ស្មើ​ទម្ងន់​ ៤៦៥​គីឡូក្រាម​ ៦៥១​ក្រាម​។​
២-​ទូរស័ព្ទ​ ២​គ្រឿង​ ។
ក្រោយពីបញ្ចប់ពិធីបង្ហាញមុខ​ជនសង្ស័យ​ទាំង២នាក់និងវត្ថុ​តាង​សមត្តកិច្ចបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print