ក្លិបហង្សក្រហម Liverpool បានយល់ព្រមលើតម្លៃផ្ទេរកំណត់ត្រារបស់អង់គ្លេសចំនួន១១១លានផោនជាមួយក្លិប Brighton សម្រាប់ខ្សែបម្រើ Moises Caicedo។
ទោះជាយ៉ាងណាក៏ដោយឥឡូវនេះ Chelsea កំពុងព្យាយាមដើម្បីទទួលបានកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករអន្តរជាតិអេក្វាឌ័ររូបនេះដែរ បើទោះបីជា Brighton បដិសេធការដេញថ្លៃជាបន្តបន្ទាប់ពីក្លិបកាលពីដើមរដូវក្តៅក៏ដោយ។
គេ គិត ថា ចំណូល ចិត្ត របស់ កីឡាករ វ័យ២១ឆ្នាំរូបនេះ គឺ ចង់ ផ្លាស់ ទៅ Stamford Bridge។ វា នៅ តែ ត្រូវ បាន មើល ថា តើក្រុម តោ ខៀវ នឹង ត្រូវ គ្នា នឹង ការ ដេញ ថ្លៃ របស់ Liverpool ដែរ ឬ ទេ?
Brighton បានកំណត់តម្លៃលើសពី១០០លានផោនសម្រាប់ Caicedo ហើយបាននិយាយថា ពួកគេមានអារម្មណ៍ថាគ្មាននរណាម្នាក់នឹងឈានដល់ការចរចានៅឡើយទេ។ Chelsea ត្រូវបានគេជឿថា បានដេញថ្លៃ៨០លានផោនកាលពីមុន។
គ្រូបង្វឹកក្លិប Brighton លោក Roberto de Zerbi បានផ្តល់គំនិតរបស់គាត់លើរឿងផ្ទេរកីឡាករមុនពេលក្រុមប៉ះ Luton Town ក្នុងការប្រកួតបើកឆាក Premier League របស់ពួកគេនៅរាត្រីថ្ងៃសៅរ៍នេះ។
លោក De Zerbi បានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំបានភ្លេចអំពី Moises រួចហើយ។ ខ្ញុំពិតជាមានមោទនភាពចំពោះកីឡាករដែលយើងមាននៅក្នុងក្រុម។ យើង ចង់ បន្ត ការ ធ្វើ ឲ្យ ប្រសើរ ឡើង ក្លិប ធំៗ អាច ទិញ កីឡាករ របស់ យើង ប៉ុន្តែ ពួកគេ មិន អាចទិញ ទឹកចិត្តរបស់ យើង បាន ទេ។ យើងជា Brighton យើងសម្រេចបានគោលដៅធំមួយកាលពីឆ្នាំមុន ដូច Liverpool ល្អជាងChelsea។ ខ្ញុំចង់បានកីឡាករដែលមានមោទនភាពក្នុងការលេងនៅ Brighton”៕ (រូបភាព ៖ BBC Sport)