ខេត្តស្វាយរៀង: បុរសជាជនសង្ស័យម្នាក់ត្រូវបានកំលាំងនគរបាលឃាត់ខ្លួន ក្នុងករណីរំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុ នៅស្រុកស្វាយជ្រំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៩នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣
ត្រង់ចំណុចភូមិព្រៃពោន ឃុំដូនស ស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះអុិច រ៉ែម អាយុ៥៧ឆ្នាំ មុខរបរកសិកររស់នៅ ភូមិព្រៃពោន ឃុំដូនស ស្រុកស្វាយជ្រំ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភពិតប្រាកដមែនដោយ បានរំលោភបានសម្រេចចំនួន៤ដង។
...
បច្ចុប្បន្នសមត្ថកិច្ចនគរបាលនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបញ្ជូនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖សុថាន