មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖​ ​ខេត្តបាត់ដំបង​ គឺ​ជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស

ចែករំលែក៖

ខេត្តបាត់ដំបង៖​ លោក ជួន ចាន់ភារុណ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករង នៃ​អ​គ្គ​នា​យ​ក​​ដ្ឋា​នព័ត៌មាន និង សោតទស្សន៍ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ​​ បានលើ​ក​​​ទឹ​ក​ចិ​ត្ត​​ឱ្យ​អ្ន​ក​​សារព័ត៌មានផ្សព្វផ្សាយអំពី វឌ្ឍនភាពការងារ ការអភិវឌ្ឍ​ និងស​ក្តានុ​ពល​រ​ប​ស់​​ខេត្តទៅកាន់សាធារណជននៅកម្ពុជា និងនៅ​លើពិភពលោកឱ្យបានជ្រួតជ្រាប និងស្វែ​ង​យ​ល់​កាន់តែច្បាស់ចំពោះអ្វីដែល​កំពុងកើតមានឡើងក្នុង​មូលដ្ឋា​នរ​បស់​ខ្លួន​ ខណៈខេត្ត​បា​ត់ដំប​ង​គឺ​ជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។​ ការថ្លែងបែបនេះ​របស់​មន្ត្រី​ជាន់ខ្ពស់​រូបនេះ​ បានលើកឡើងក្នុងកម្មវិធីបណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សារបស់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌​មា​ន​​ក្នុ​ងស្រុកនិងមក​ពីខេត្តជាប់ព្រំដែនថៃ ទៅកាន់ខេត្តបាត់ដំបង។

លោក ជួន ចាន់ភារុណ បានមានប្រសាសន៍បន្ថែមថា ខេត្តបាត់ដំ​បង​ គឺជា​ខេត្ត​ដ៏​ស្រស់​ស្អា​ត​​មួ​​យ​ក្នុងចំណោមខេត្តដទៃទៀតនៅកម្ពុជា និងជាខេត្តធំជាងគេទី២បន្ទាប់ពីរាជធានីភ្នំពេញ។ ​បា​​ត់​​ដំ​បងត្រូវបានគេស្គាល់ថា មានភាពស្រស់ស្អាត មានវប្បធម៌សម្បូរបែប មានទី​តាំង​ប្រ​វ​ត្តិ​សាស្ត្រ និងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ បា​ត់​ដំបងគឺជាគោលដៅដ៏ពេញនិយ​មស​ម្រាប់​ភ្ញៀ​វ​ទេ​ស​ច​រផងដែរ។

លោកទីប្រឹក្សាក្រសួងព័ត៌មានរូបនេះ បានគូសបញ្ជាក់ថា«​ថ្វីត្បិត​តែ​ខេ​ត្តមាន​សក្តា​នុ​ព​ល​ជាច្រើនក៏ដោយ ប៉ុន្តែ​បញ្ហាសម្រស់និង ភា​ពទាក់​ទាញនិងកា​រអភិ​វឌ្ឍ​ហេ​ដ្ឋា​រចនាស​ម្ព័​ន្ធ​មួ​យ​ចំនួនរបស់ខេត្តត្រូវបានមើលរំលងដោយអ្នកសារព័ត៌មានក្នុងស្រុក»។

សូមរម្លឹកថា ​កម្មវិធីទស្សនកិច្ចសិក្សារបស់មន្ត្រីព័ត៌មាន និងអ្ន​កសា​រព័​ត៌មា​នជា​តិ​នៃ​ប​ណ្តា​ខេត្ត​តាម​ព្រំ​​ដែន​ប្រទេសថៃមកកាន់ខេត្តបាត់ដំបង គឺជាកម្មវិធីទី២នៃគម្រោង “បណ្តុះ​ប​ណ្តា​​​លអ្នក​សា​រ​ព័ត៌មាន និងទស្សនកិច្ចសិក្សា ដែលឧបត្ថម្ភដោយមូលនិធិពិសេសម​គង្គ​ឡា​ន​ឆាង។ កម្មវិធីស្រដៀងនេះ ក្រុមការងារបានដឹកនាំមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាននៅ​ខេ​ត្ត​តា​​មព្រំដែនប្រទេសវៀតណាមទៅទស្សនកិច្ចខេត្តកំពត ដែលទទួលបាន​ជោគជ័​យយ៉ា​ង​ត្រ​ចះ​​ត្រចង់។ អ្នកសារព័ត៌មានបានស្វែងយល់អំពីការអភិវឌ្ឍន៍របស់ខេត្ត និងទស្សនកិច្ច​នៅតំ​ប​ន់​សក្តានុពលរបស់ខេត្តដូចជាស្រែអំបិល និងរោងចក្រផលិតបាវជាដើម។

ទន្ទឹមនេះ អ្នកសា​រព័​​ត៌មានដែលបានចូលរួមបានផ្សព្វផ្សាយអំពីខេត្តតាមរយៈអត្ថបទ និងព័ត៌មានរបស់ខ្លួន។
កម្មវិធីទស្សនកិច្ចមកកាន់ខេត្តបាត់ដំបងនាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹ​ក​ចិ​ត្ត​ឱ្យអ្នកសារព័ត៌មានឱ្យឈ្វេងយល់ និងផ្សព្វផ្សាយពីវឌ្ឍនភាពការងារ និង​សមិទ្ធិ​ផល​នានា​ដែ​ល​ខេត្តសម្រេចបានក្នុងពេលកន្លងមកនិង មានបំណងផ្សាភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នកសា​រព័​ត៌​មា​ន​ និងថ្នាក់ដឹកនាំខេត្តដើម្បីការផ្សព្វផ្សាយព័ត៌មាន​ប្រកបដោយភាពច្បាស់លាស់ និងទូលំ​ទូ​លា​​យ។

នាឱកាសនោះដែរ​ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ក៏បានឱ្យដឹងថា​ ខេត្តបា​ត់ដំ​ប​ង​ មា​ន​ស​ណ្ឋា​​គារចំនួន៤៦ កន្លែង ផ្ទះភ្ញៀវ និងផ្ទះស្នាក់ ៩៧ កន្លែង ស្មើនឹង ៣.១៥៣ បន្ទប់ និងភោ​ជ​នី​យ​ដ្ឋាន-អាហារដ្ឋានចំនួន ១៩១កន្លែង សហគមន៍ទេសចរណ៍ចំនួន០៤ កន្លែង គឺស​ហគ​មន៍​អេ​កូ​​ទេសចរណ៍ព្រែកទាល់ (ស្រុកឯកភ្នំ) សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និងស​ហគ​ម​ន៍​អេកូទេសចរណ៍តាតោកអូរក្រូច (ស្រុកសំឡូត) និងសហគមន៍ទេសចរណ៍វប្បធម៌ភូមិវត្តគរ ក្រុងបាត់ដំបង។

រយៈពេល៥ឆ្នាំ (២០១៨-២០២២) ភ្ញៀវទេសចរជាតិ និងអន្ត​រជា​តិម​ក​ទ​ស្ស​នា​ខេ​ត្ត​បា​ត់​ដំ​បងសរុប ២ ៥៧១ ៦៨៧នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២ ៣១៤ ១២៦ នាក់ និងភ្ញៀ​វ​ទេ​សចរអន្តរជាតិចំនួន ២៥៧ ៥៦១ នាក់។

ព្រឹត្តិការណ៍ធំៗ ការសហការរៀបចំពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០, ពិធីសង្ក្រាន្ត​បាត់​ដំបងដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ,ពិធីបុណ្យអុំទូកបណ្តែតប្រទីបខេត្ត កម្មវិ​ធី​ឆ្ល​ងឆ្នាំសកល និងពិធីតាំងពិព័ណ៏ផ្សេងៗជាច្រើនទៀត។

...

លើសពីនេះទៅទៀត ខេត្ដបាត់ដំបង​ ទទួលបានពានរង្វាន់ទីក្រុង​ទេសចរ​ណ៍ស្អា​តអា​ស៊ា​​ន​លើកទី១ (២០១៨-២០២០), ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០​២​២​-២០២៤), ពានរង្វាន់ផ្ការំដួល៣ទង លើកទី១ និងលើកទី២។
ថ្មីៗនេះ ខេត្តបាត់ដំបងបានទទួលជ័យលាភីលេខ១ ជា​ទីក្រុ​ងដែ​លមា​នពិ​ធី​បុ​ណ្យ​ចូ​ល​ឆ្នាំ​សាកលល្អជាងគេប្រចាំឆ្នាំ២០២២៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print