កាកបាទក្រហមកម្ពុជា សូមជូន សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនមន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ : កាកបាទក្រហមកម្ពុជា សូមជូន សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនមន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នៅថ្ងៃសៅរ៍ ១១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនមន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្ដាល និងសាខារាជធានី-ខេត្ត ចំនួន ១២៥នាក់ ដែលពិធីនេះប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ពិធីដ៏មានអត្ថន័យជ្រាលជ្រៅនេះ មានការអញ្ជើញចូលរួមពី សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គា គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ លោកស្រី លោកអនុប្រធាន អគ្គហេរញ្ញិក សមាជិកាគណៈ កម្មាធិការកណ្តាល មន្រ្តីទីស្នាក់ការកណ្តាល និងសាខា សរុបចំនួន ១៦២នាក់។

ក្នុងបរិយាកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំដែងនូវក្តី សោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់គឿងឥស្សរិយយស និងមេដាយការងារ ជូន មន្ត្រី បុគ្គលិក ក្រុមប្រតិបត្តិថ្នាក់កណ្ដាល និងថ្នាក់សាខាចំនួន ១២៥នាក់ ដែលបានខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ ជម្នះគ្រប់ឧបសគ្គ យកអស់កម្លាំងកាយចិត្ត លះបង់ខ្ពស់ ក្នុងគ្រប់កាលៈទេសៈ មិនថាយប់ឬថ្ងៃ ដើម្បីបុព្វហេតុមនុស្សធម៌អស់រយៈពេលច្រើនជាង ២០ឆ្នាំកន្លងទៅនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា “ពិធីបំពាក់គ្រឿងឥស្សរិយយស នៅថ្ងៃនេះ ជាសក្ខីភាពនៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ ព្រមទាំងអំណរគុណយ៉ាងជ្រាលជ្រៅ ពីគណៈកម្មាធិការកណ្ដាល និងពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ ដោយមានការប្រោសព្រះរាជទានគ្រឿង ឥស្សរិយយសពី ព្រះករុណា ព្រះមហាក្សត្រ និងមេដាយការងារពីរាជរដ្ឋាភិបាលកម្ពុជា តាមការស្នើសុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ មន្ត្រី បុគ្គលិក ដែលបានទទួលគ្រឿង ឥស្សរិយយស សុទ្ធតែបានតស៊ូនៅក្នុងបេសកកម្មមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា រួមជាកម្លាំងសាមគ្គី អស់រយៈពេលជាង ៣០ឆ្នាំមកហើយ គឺចាប់តាំងពីកម្លាំងកាយនៅរឹងមាំ រហូតអ្នកខ្លះបានចូលនិវត្តន៍ អ្នកខ្លះ បានបាត់បង់កាយសម្បទា ក្នុងការបំពេញការងារតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា” តាមរយៈការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ, វិបត្តិភ័យ, ការប្រែប្រួលអាកាសធាតុ, ការការពារបរិស្ថានធម្មជាតិ, ការថែទាំសុខភាពក្នុងសហគមន៍, ជាពិសេសក្នុងរយៈពេលប្រយុទ្ធនឹងជំងឺរាតត្បាត សកលកូវីដ-១៩ ដ៏កាចសាហាវ រហូតយើងទាំងអស់គ្នា សម្រេចបានជោគជ័យ និងបានបើកប្រទេសឡើងវិញ។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕

...

ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print