នៅក្នុងវីដេអូដែលបង្ហាញពីផ្ទៃមេឃ Xingtai ប្រែទៅជាពណ៌លឿង ដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមរបស់ប្រទេសចិន មនុស្សជាច្រើនបានសម្តែងការព្រួយបារម្ភអំពីការលេចធ្លាយសារធាតុគីមីនេះ។
យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃទី១២ ខែសីហា ទូរទស្សន៍កណ្តាលចិន (CCTV) បានរាយការណ៍ថា ផ្សែងពណ៌លឿងបានគ្របដណ្តប់តំបន់មួយចំនួននៃទីក្រុង Xingtai ភាគខាងជើងប្រទេសចិន បន្ទាប់ពីលេចធ្លាយសារធាតុគីមីអាស៊ីតចេញពីឃ្លាំងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតផលកុមារ។
CCTV បាននិយាយថាឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងទីក្រុង Xingtai ខេត្ត Hebei ហើយកងកម្លាំងមុខងារបានធ្វើឱ្យស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង។ យោងតាមទូរទស្សន៍ CCTV មិនមានអ្នកស្លាប់ និងរបួសទេ ហើយឧប្បត្តិហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។
គ្រោះថ្នាក់ពីការផ្ទុះឧស្ម័ន និងគីមីមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិន បន្ទាប់ពីមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សជាច្រើនឆ្នាំ។ ប្រទេសចិនបានបង្កើនការត្រួតពិនិត្យនិងការធ្វើតេស្ត ប៉ុន្តែឧបទ្ទវហេតុឧស្សាហកម្ម និងកន្លែងធ្វើការនៅតែកើតមានជាញឹកញាប់៕
រូបថត: TTXVN