ខេត្ត កំពង់ចាម ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកបាធាយឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តគេបែកកញ្ចក់។
យោងពាក្យបណ្តឹងរបស់ឈ្មោះប៉ុន គីមស្រេង ភេទស្រី អាយុ23ឆ្នាំមានទីលំនៅភូមិស្ទឹងឆ្វេងឃុំច្បារអំពៅស្រុកបាធាយ ខេត្តកំពង់ចាម ថា នៅវេលាម៉ោង១៤ និង ០៩ នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ នៅលើផ្លូវលេខ២៧០ ចំណុចខាងមុខផ្ទះ ឈ្មោះ មាស ថៃគី ភេទ ប្រុសនៅភូមិស្វាយស្រណោះទី១ ឃុំ រកាអារ ស្រុក កងមាស ខេត្តកំពង់ចាម មានករណីគ្រោះគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង ម៉ូតូ និងរថយន្ត (ក្នុងដំណេីរបញ្ជ្រាស់ទិសគ្នា)។
ដោយអ្នកបើកបរម៉ូតូឈ្មោះ ឡូត ប៊ុនឡុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅនៅភូមិ កងតាណឹងទី១ ឃុំ កងតាណឹង ស្រុក កងមាស ខេត្តកំពង់ចាម ដែលបើកបរម៉ូតូមាក្សសង់ដ្រីម C125 ឆ្នាំ2015 ពីទិសខាងលិចទៅទិសខាងកើតបានបុកប៉ះជាមួយរថយន្ត០១គ្រឿងម៉ាក ( សាំ យ៉ុង ) ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង-2C 3491 បើកបរដោយឈ្មោះ ស្រ៊ន ស៊ូហាន ភេទប្រុស អាយុ32ឆ្នាំ មានទីលំនៅភូមិស្ទឹងឆ្វេង ឃុំ ច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម បើកបរពីទិសខាងកើតទៅលិច។
ក្រោយពេលកេីតហេតុភាគីទាំងសងខាងបានបញ្ជប់រឿងដោយភាគីខាងម៉ូតូចេញសងថ្លៃខូចខាតទៅម្ចាស់រថយន្តចំនួន30មុឺនរៀល( សាមសិបមុឺនរៀន ) ហើយក្រោយសម្រួលគ្នារួចរាល់នៅកន្លែងកើតហេតុម្ចាស់រថយន្តក៏បានធ្វើដំណើរបន្តទៅមុខបន្តទៀត។ លុះដល់មុខផ្ទះ ឈ្មោះ គ្រី ចំណុចផ្លូវកែងស្ថិតក្នុងភូមិស្វាយស្រណោះទី២ ឃុំ រកាអារ ស្រុក កងមាស ខេត្ត កំពង់ចាម ស្រាប់តែមានឈ្មោះ ញឹម ភារ៉ា( ហៅប៉ារ៉ា ) ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ រកាអារ ឃុំ រកាអារ ស្រុក កងមាស ខេត្តកំពង់ចាមដែលត្រូវជាមិត្តភ័ក្តរបស់ឈ្មោះ ឡូត ប៊ុនឡុង បានយកដុំថ្មគប់មកលើកញ្ចក់រថយន្ដខាងមុខចំហៀងខាងស្ដាំ បណ្ដាលអោយបែកកញ្ចក់រថយន្តខាងស្ដាំនិងធ្លាយកញ្ចក់ឡានត្រូវថ្ពាល់ខាងស្ដាំរបស់ឈ្មោះ ប៉ុន គីមស្រេង ភេទស្រី អាយុ ២៣ ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ ស្រ៊ន ស៊ូហាន ជាម្ចាស់រថយន្ត។
សកម្មភាពនេះបណ្ដាលឱ្យរបួសមនុស្ស០១នាក់ ស្រី០១នាក់ កម្រិតស្រាល។ ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍ និងជំនាញបានចុះទៅដល់ទីកន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតដល់ម៉ោង22:30នាទីថ្ងៃដដែល ក៏បានឃាត់ខ្លួនជនសង្ស័យមកស្នាក់ការប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរ។
ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានកប់ទៅកញ្ចក់រថយន្តប្រាកដមែន។
មូលហេតុខឹងម្ចាស់រថយន្តទារសំណងពីមិត្តភ័ក្តខ្លួនច្រើនពេក។
ករណីនេះ សមត្ថកិច្ចបានចាត់ការតាមនិតិវិធីច្បាប់៕ដោយ៖ វណ្ណៈ