មនុស្ស២នាក់បានស្លាប់ពេលជិះម៉ូតូត្រូវរថយន្តសាំយ៉ុងបុកពីក្រោយពេញទំហឹង

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តសាំយ៉ុងបុកម៉ូតូចំពេញទំហឹង ក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យយុវជន២នាក់ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុៗយ៉ាងអាណោចអាធ័មបំផុត។

ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ ៧៨A ស្ថិតនៅភូមិប៉ាណលឃុំទីងចាក់ស្រុកបរកែវ ខេត្តរតនគិរី។

ប្រភពបឋមបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសាររថយន្តម៉ាកសាំយ៉ុង ពណ៌សរ ស្លាកលេខ ភ្នំពេញ 1J-5466
ទឹសដៅពីលិចទៅកើតហើយក្រោយកើតហេតុអ្នកបើកបររថយន្ដបានចុះរត់គេចខ្លួន បាត់ភ្លាមដោយបន្សល់ទុករថយន្ដនៅនិងកន្លែងកើតហេតុ។

ឯម៉ូតូរងគ្រោះម៉ាកអុិចសុិនធឺ អត់មានស្លាកលេខបើកបរដោយឈ្មោះ ម៉ាម គីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន រស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុបរកែវ ខេត្តរតនគិរី ស្លាប់នៅនិងកន្លែងកើតហេតុនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ភូន ផ្សាំ ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិលុងឃុងឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី ស្លាប់។

...

បច្ចុប្បន្ន វត្ថុតាងម៉ូតូនិងរថយន្ត ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រុកបរកែវ៕
ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print