ខេត្តព្រះវិហារ : (ព័ត៌មានបឋម) មុននេះបន្តិច នាល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ មានករណីរថយន្តមួយគ្រឿងបានឆេះទាំងស្រុង នៅស្រុករវៀង ខេត្តព្រះវិហារ បានបណ្តាលអោយមនុស្សចំនួន ៤នាក់របួស។
ចំពោះមូលហេតុបឋម ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ និងអ្នករងរបួសបញ្ជាក់ថា, បណ្តាលមកពីឆេះធុងហ្គាសដាំបាយដែលដឹកក្នុងរថយន្តនោះ។
ប្រជាពលរដ្ឋរាយការណ៍មកថា, នាក់រងរបួស ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ ដឹកទៅពេទ្យហើយ។
ឥឡូវចំពោះអ្នករងរបួស សមត្ថកិច្ច មិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណនៅឡើយទេ ដោយសារជួយអន្តរាគមន៍ សង្គ្រោះជនរងគ្រោះ យកទៅកាន់មន្ទីរពេទ្យ ហើយរថយន្តដែលជួបឧបត្តិហេតុនេះ ជាប្រភេទរថយន្តទូរីស ដឹកអ្នកដំណើរ ហើយអាចធុងហ្គាសនោះ ក្តៅទើបបណ្ដាលឲ្យផ្ទុះកើតឡើង ៕
ដោយ : សហការី
...