បញ្ចូន​ខ្លួន​មុខសញ្ញា​ចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​យ៉ាងសកម្ម​ពីរនាក់ ទៅកាន់សាលាដំបូងខេត្ត​ឧត្តរមានជ័យ​

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ៖ មុខសញ្ញា​ចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​យ៉ាងសកម្ម​ចំនួនពីរនាក់ នៅខេត្ត​ឧត្តរមានជ័យ​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ព្រហ្មទណ្ឌ​ បញ្ចូន​ខ្លួន​ទៅកាន់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ នៅថ្ងៃទី​១៤​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បង្ហាញ​មុខ​ជាសាធារណៈ​។

បើតាមការបញ្ជាក់ពគលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី​១៤​ ខែសីហា​នេះ​ បានឱ្យដឹងថា​ ជនសង្ស័យរួមមាន ៖ ១-ឈ្មោះ វ៉ាន់ វាសនា ហៅ វិ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង , ២-ឈ្មោះ ភួយ វ៉ាន់ឌី ហៅ ជេម ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ។

លោកស្នងការខេត្ត​ បានបន្តថា​ កម្លាំងនគរបាលក្រុងសំរោង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលកូនក្រៀល, កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ បានចុះស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ​ ដោយមានការសម្របសម្រួលនីតិវិធីពីលោក តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ។

យោងតាមដំណើររឿង បានឱ្យដឹងថា​ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងចន្លោះ ០០:០០នាទី ដល់ម៉ោង ០៤:០០នាទី និងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី នៅចំណុចភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី លួចមានស្ថានទម្ងន់ទោស និងករណី ប៉ុនប៉ងលួច បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះខាងក្រោយរបស់ជនរងគ្រោះឈ្មោះ ហេង ប្រុស ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ចូលលួចយកបានប្រាក់ចំនួន ២៣.៥៥០.០០០រៀល និងទូរសព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ, ជនរងគ្រោះឈ្មោះ ម៉ែន សំអន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ លួចយកបានប្រាក់ចំនួន ៤.២៨០.០០០រៀល, ជនរងគ្រោះឈ្មោះ យឿន តុង ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ លួចយកបានប្រាក់ចំនួន ២.៥០០.០០០រៀល និងកាតទូរសព្ទប្រហែល ៥០ដុល្លាអាមេរិច, ជនរងគ្រោះឈ្មោះ សៀត ណែត ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ពុំទាន់បានលួចយកបានអ្វីទេ ដោយសារម្ចាស់ផ្ទះមកទាន់។ សរុបការបាត់បង់ប្រាក់ ចំនួន ៣០,៣៣០,០០០រៀល, កាតទូរស័ព្ទ ចំនួន ៥០ដុល្លាអាមរិច និងទូរស័ព្ទដៃ ម៉ាក Oppo ចំនួន ០១គ្រឿង។

ក្រោយឃាត់ខ្លួន​ជនសង្ស័យទាំង២នាក់ខាងលើនេះ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេធ្លាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានចំនួន ០៤លើក ។

...

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនេះ​ កំពុង​ត្រៀម​ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បី​ចាត់ការតាមនីតិវិធី៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print