នគរបាលស្រុកសង្កែអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនយុវ​ជនម្នាក់ក្នុងករណីលួចដោយមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំងនគរបាលស្រុកសង្កែ​ បានចុះស្រាវជ្រាវ​អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនយុវ​ជនម្នាក់​ ក្នុងករណីលួចដោយមានស្ថានទម្ងន់ទោសនៅ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ប្រភពដដែលបន្តថា​ អនុវត្តតាម​យោបល់ដឹក នាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដា្ឋននគរបាលខេត្តបាត់​ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង​ការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេ​នីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ នៅថ្ងៃចន្ទ ១៣រោចខែទុតិយាសាឍឆ្នាំថោះ បញ្ច​ស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២​០​២៣ វេលាម៉ោង០៨និង៣០នាទីព្រឹក​ នៅចំណុចភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានដឹកនាំកម្លាំងនគរបាលស្រុកអនុវត្តដីការបង្គាប់ឱ្យចាប់ខ្លួនលេខ៥៥៤ត.ព្រ/២៣ចុះថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០២៣​ របស់លោក គា សីហា ចៅក្រមស៊ើបសួរ​នៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់​ខ្លួនឈ្មោះ វុធ ជីវ័ន្ត ហៅ មាន់ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាប់ចោទពីបទ លួចដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តិនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង​ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

...

គួរបញ្ជាក់ថា​បច្ចុប្បន្ន​ជនជាប់ចោទ​ ត្រូវ​បានកម្លាំងនគរបាលស្រុកកំពុងរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីហើយ៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print