ខេត្តរតនគិរី៖ ដីព្រៃរបស់រដ្ឋមានទំហំជាង២០០ហិកតា ត្រូវបានកម្លាំងរបស់ស្រុកធ្លាប់ដឹកនាំដោយលោកសុិន សុខនី អភិបាលរងស្រុកកូនមុំទទួលបន្ទុកដីធ្លីបានចុះទៅពិនិត្យដល់ទីតាំងហើយក្នុងនោះក៏មានដីកូនលោកប្រធានក្រុមប្រឹក្សាឃុំត្រពាំងក្រហមម្នាក់ផងដែរ។
ដីព្រៃរបស់រដ្ឋទំហំជាង២០០ហិកតានោះស្ថិតនៅក្បែភ្នំព្រៃកាទឹងក្នុងភូមិ៣ ឃុំត្រពាំងក្រហមស្រុកកូនមុំខេត្តរតនគិរី ដែលជាដីរដ្ឋបាលឃុំត្រពាំងក្រហម។
លោកថោ ប៊ុនថេត ប្រធានការិយាល័យភូមិបាលស្រុកកូនមុំបានឲ្យក្រុមអ្នយកព័ត៌មានដឹងថាដីព្រៃដែលគេកាប់រានរួចនោះមានទំហំប្រហែលជាង២០០ហិកតាឯណោះ។
លោកបុិច គឹមហួរ ជំទប់ទី១ឃុំត្រពាំងក្រហមដែលបានចួលរួមជាមួយក្រុមការងារស្រុកបានប្រាប់ឲ្យដឹងដែរថា ក្រោយកម្លាំងចុះពិនិត្យដល់ទីតាំង បានរកឃើញអ្នកដែលជាប់ពាក់ព័ន្ធ កាន់កាប់និងអាស្រ័យផលនៅលើដីនោះភាគច្រើនគឺជាប្រជាពលរដ្ឋ ក្នុងនោះក៏មានកូនប្រុសរបស់លោកម្នាក់ដែរ។
លោកហួរ បានបញ្ជាក់ថាកាលពីឆ្នាំ២០២២ក្រុម
ការងារថ្នាក់ស្រុករួមនិងរូបលោកបានចុះធ្វើស្ថិតិម្ដងរួចមកហើយកាលណ្ណោះអ្នកដែលរស់នៅលើដីនោះមានចំនួនតែ២៦គ្រួសារទេតែបច្ចប្បន្ននេះបានកើនឡើងដល់ទៅជាង១០០គ្រសាឯណ្ណោះរ។
តែលោកថាដីនោះបើអាជ្ញាធរស្រុកឬខេត្ដត្រូវការដកហូតយកលោកនិងប្រគល់ដីកូនប្រុសរបស់លោកឲ្យរដ្ឋវិញទោះបីដីនោះទិញពីគេអស់ប្រាក់ចំនួន៦លានរៀលក៏ដោយ។
លោកសុិន សុខនី អភិបាលរងស្រុកកូនមុំ ទទួលបន្ទុកដីធ្លីនិងជាអ្នកដឹកនាំកម្លាំងចុះពិនិត្យការកាប់រានដីព្រៃខុសច្បាប់នៅតំបន់ខាងលើនោះនៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២៣ថាបានធ្វើរបាយការជូនលោកអភិបាលរួចហើយអាសុំទំនាក់ទំនងសួគាត់ចុះលោកមិនអាចផ្តលព័ត៌បានទេ។
ប៉ុន្ដែកាលើកឡើងរបស់ជំទប់ទី១ឃុំត្រពាំក្រហមនោះថាមានមន្ត្រីជាច្រើនរូបនៅស្រុកកូនមុំបានបដិសេធហើយបង្ហើបថានៅស្រុកកូនមុំបច្ចប្បន្ន រឿងកាប់រានដីព្រៃឈើរបស់រដ្ឋយក មកកាន់កាប់ពុំមានប្រជាជនស្លូតត្រង់ណាម្នាក់ហ៊ានទៅបំពានច្បាប់នោះទេ។
ផ្ទុយទៅវិញមានតែបុគ្គលប៉ុន្មាននាក់ប៉ុណ្ណោះដែលហ៊ានហើយយកឈ្មោះប្រជាពលរដ្ឋទៅបិតបាំងសកម្មភាពកាប់រានហ៊ំព័ទ្ធដើម្បីការកស៊ីរបស់ខ្លួន។
បុគ្គលប៉ុន្មាននាក់នៅស្រុកកូនមុំគេកំពុងមានឧិកាសចាត់ចែងលក់ដីរដ្ឋនៅស្រុកកូនមុំចែកលុយគ្នាធ្វើអ្នកមានជាក់ស្ដែងដីនៅចំណុចអូរ រូង អូរប៉ាជាន់ ភ្នំថ្មគ្រែ ត្រពាំកាភេម ស្រែពកតូចជាដើមគឺបានក្លាយទៅជាដីបុគ្គលឯកជនអស់ហើយ។
ករណីកាប់រានដីព្រៃនៅស្រុកកូនមុំនេះមានមន្ត្រីស្អាតស្អំជាច្រើននាក់បានទទូចស្នើសុំឲ្យក្រសួងកសិកម្មនិងក្រសួងបរិស្ថានចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដល់ទីតាំងដើម្បីរកការពិតឲ្យឃើញថាតើដីនោះជាដីរបស់ពលរដ្ឋពិតប្រាកត់ឬក៏ជាដីមន្ត្រី៕ដោយ៖ ជីវ័ន្ត