ភ្នំពេញ : បញ្ហាជំងឺផ្លូវចិត្ត , ឬក៏វិបត្តិផ្លូវចិត្ត ត្រូវតែទាមទារឲ្យមានការ ព្យាបាល តាមរយៈការលើកទឹកចិត្ត ផ្ដល់នូវគំនិត បទពិសោធន៍ បង្ហាញពីក្តីសប្បាយរីករាយ ជាមួយនឹងមធ្យោបាយផ្សេងៗ ក្នុងការប្រើប្រាស់ពេលវេលា ទៅកំសាន្តតាមតំបន់ទេសចរណ៍ ដើម្បីលុបបំបាត់ ភាពធុញថប់ គិតច្រើន ងាយនឹងគ្រោះថ្នាក់នោះ។ ខាងក្រោមនេះគឺជាវិធីខ្លះ ដែលអាចជាគន្លឹះ ដោះស្រាយវិបត្តិផ្លូវចិត្ត បានមួយកំរិត
– ត្រូវចេះស្រលាញ់ខ្លួនឯងអោយបានច្រើន
– ចំណាយពេលវេលាជាមួយគ្រួសារជាមួយមនុស្សដែលយើងស្រលាញ់
– រឿងអាក្រក់ៗដែលកើតឡើងព្យាយាមកុំគិតព្រោះហួសហើយមិនអាចកែប្រែអ្វីបានទេ
– រៀនទទួលយកអ្វីដែលខ្លួនឯងមាន
– កុំរំពឹងខ្ពស់មិនថារឿងអ្វីក៏ដោយ រំពឹងខ្ពស់ខកចិត្តក៏កាន់តែខ្លាំងព្រោះមិនបាននូវអ្វីដែលខ្លួនប៉ងទុក
– រៀនទទួលស្គាល់ថាគ្រប់យ៉ាងមិនឋិតឋេរទេ ថ្ងៃណាមួយយើងនឹងបាត់បង់ ។
៊បើអាចធ្វើបានគ្មានទេ បាក់ទឹកចិត្ត។ ដូច្នេះក្នុងគ្រួសារនីមួយៗ បញ្ហាវិបត្តិផ្លូវចិត្ត អាចរកដំណោះស្រាយ ដោយភាពស្ងៀមស្ងាត់បំផុត បូកផ្សំជាមួយនឹងកត្តារឹងមាំ ។
-បើយើងកើតទុក្ខចេះតែគិតស្តាយពីរឿងដែល កន្លងផុតហើយ អោយឈ្មោះថាយើងកំពុង បៀតបៀនខ្លួនឯងហើយ។ អ្វីដែលហួសឲ្យ ហួសចុះ សំខាន់ធ្វើបច្ចុប្បន្នអោយមានក្តីសុខ!
-សេចក្តីសុខក្នុងការរស់នៅ គឺនៅត្រង់ល្មមចិត្ត ល្មមចិត្ត ជីវិតក្សេមក្សាន្ត»
-ត្រូវព្រមទទួលថាអ្វីៗមិនចេះតែបានដូច ចិត្តគិត ចិត្តចង់របស់យើងនោះទេ។ ដូច្នេះ ត្រូវចេះទទួលស្គាល់ការពិត ទើបមិនសូវហត់ចិត្ត។
-រសជាតិជីវិតមានជូរ ចត់ ល្វីង ផ្អែម ប្រៃ មានសុខខ្លះ ទុក្ខខ្លះ សរសើរខ្លះ និន្ទាខ្លះ ជីវិតគឺបែបនេះ គ្មានបុគ្គលណាម្នាក់បានសុខ រហូត ក៏គ្មានបុគ្គលណាមានទុក្ខរហូត។ ត្រូវចេះទទួលស្គាល់ការពិត ហើយរក ដំណោះស្រាយដើរទៅមុខទៀត ៕
ដោយ : សិលា