ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៧នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ។
ក្នុងចំណោមជនសង្ស័យចំនួន ៦៧នាក់ រួមមាន ៖
+ជួញដូរ ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។
+ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១១នាក់ (ស្រី ០នាក់)។
+ប្រើប្រាស់ ១១ករណី ឃាត់ ៥៣នាក់ (ស្រី ៣នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែសីហា រួមមាន ៖
-មេតំហ្វេតាមីន (Ice) = ៦៧,១៥ក្រាមនិង ៤កញ្ចប់តូច។
លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ៨ករណី ឃាត់ ៣១នាក់ ស្រី ២នាក់។
២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,៩៦ក្រាម និង ១កញ្ចប់តូច។
៣ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២៧,៦៦ក្រាម។
៤ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៥នាក់ ស្រី ១នាក់។
៦ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣កញ្ចប់តូច។
៧ / តាកែវ៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ៤,៦៧ក្រាម។
កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣១ក្រាម។
២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៩,៦២ក្រាម។
៣ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ២១,៩៣ក្រាម ៕
ដោយ : សហការី