សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីខួបកំណើតរបស់សម្តេចកិត្តិសង្គបណ្ឌិត គម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។

សាររបស់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចកិត្តិសង្គហបណ្ឌិត ជាទីរាប់អាន! ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់សម្តេចកិត្តិសង្គបណ្ឌិត គម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ខ្ញុំ និងភរិយា សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនសម្ដេច សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ»។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្ដេច ក្នុងការដឹកនាំនិងគ្រប់គ្រង លើវិស័យទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយរដ្ឋសភា-ព្រឹទ្ឋសភានិងអធិការកិច្ច ដើម្បីសម្រាប់សម្រួល និង គ្រប់គ្រងការងារនីតិកម្ម និងការងារផ្សព្វផ្សាយច្បាប់ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្ដេច បានចូលរួមដោះស្រាយនូវបាតុភាពអសកម្មនានា ក្នុងកិច្ចការសុវត្តិភាពសាធារណៈ ការអភិវឌ្ឍជាតិ និងលើកកម្ពស់វិស័យមនុស្សធម៌ សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។

...

ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់រក្សា ប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការជូនដល់សម្តេច និងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រីទាំងអស់ សូមបានប្រកបរដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print