មនុស្ស​ពីរ​ក្រុមវាយគ្នា​ទៅវិញ​ទៅមក​ ចុងក្រោយ​បញ្ជូនខ្លួន​ទៅដាក់​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ទាំងអស់

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត​ព្រះសីហនុ​ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនជាប់ចោទ​ចំនួន​ ៨នាក់​ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស( វាយគ្នាទៅវិញទៅមក )។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ​២០២៣។

ប្រភពដដែលបន្តថា​​ អធិការ​ដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ កាលពីថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២៣​ បានកសាងសំណុំរឿង​ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( វាយគ្នាទៅវិញទៅមក ) កាលពីថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៣ វេលាម៉ោង​ ២០និង៣០នាទីយប់ ស្ថិតនៅ​ចំណុច​ រង្វង់មូលតោ២​ ក្រុម១៥​ ភូមិ៤​ សង្កាត់​លេខ៤​ ក្រុង​-ខេត្តព្រះសីហនុ​ ដែលបង្កឡើងដោយអ្នករត់ម៉ូតូផាស់អាប់ចំនួន​០២ក្រុមបានវាយគ្នាទៅវិញមក និងដកហូតវត្ថុតាង​ ដាវកែឆ្នៃ​ និងដែកដៃហ្រ្វាំង​ ម៉ូតូផាសអាប់ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ ដេីម្បីចាត់ការតាមនីតិវិធី​ ។

...

មន្ត្រីជំនាញ​ បានឱ្យដឹងទៀតថា​ រហូតដល់ថ្ងៃទី​១៤​ ខែសីហា​ម្សិលមិញនេះ​​ ចៅក្រម​ស៉ើបសួរសាលាដំបូង​ខេត្ត​ព្រះសីហនុ​ បានចេញដីកាបង្គាប់អោយឃុំខ្លួនលេីជនសង្ស័យចំនួន០៨នាក់​ ខាងលេីពីបទ​ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នា​ទៅវិញ​ទៅមក​)​”​ នៅពន្ធនាគារខេត្តព្រះសីហនុ​ រួចរាល់ហេីយ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print