ភ្នំពេញ : ជំងឺរលាកបំពង់ក ជាជំងឺមួយដែលកេីតញឹកញាប់ នៅលេីក្មេង។ វាអាចបណ្តាលមកពីបាក់តេរី ឬពួកវីរុស ។
ជំងឺរលាកបំពង់ក មិនបង្ករអេាយប៉ះពាល់ដល់អាយុជីវិតទេ ប៉ុន្តែក្នុងករណីរលាកបំពង់កដេាយពួកបាក់តេរី អាចបង្ករផលវិបាកដល់ការរលាកសន្លាក់ និងបេះដូងជាដេីម។ នេះជាការបញ្ជាក់ពី ក្រុមវេជ្ជបណ្ឌិត កម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០៣៣។
តេីមូលហេតុបង្ករអេាយមានជំងឺរលាកបំពង់កមានអ្វីខ្លះ?
មូលហេតុំបង ២ធំៗគឺ:
១. វីរុស: ជំងឺរលាកបំពង់កដេាយពួកវីរុស វាមានរេាគសញ្ញាដូចជំងឺផ្តាស់សាយដែរ ព្រោះវាបង្កដេាយពពួកវីរុសតែមួយ។
២. បាក់តេរី: ជំងឺរលាកបំពង់កដេាយបាក់តេរី ធ្វេីអេាយក្តៅខ្លួន (សូមអានចំនេះដឹងទី១ អំពីការឡេីងកំដៅ) ឈឺក ចង្អេារ ឬក្អួតបេីមេីលទៅក្នុងបំពង់ អាចឃេីញជាពងខ្ទុះ ឬបន្ទះពណ៌ស មានដូច
នៅក្នុងរូប។
តេីការធ្វេីរេាគជំងឺរលាកបំពង់ក ដេាយរបៀបណា?
ការពិនិត្យទៅលេីបំពង់ករផ្ទាល់អាចបញ្ជាក់បាន។
ហេីយករណីសង្ស័យថាវាបង្ករអេាយបាក់តេរីអាច យកកំហាកពីបំពង់កទៅពិនិត្យមេរេាគបាន។
តេីឪពុកម្តាយអាចធ្វេីអ្វីខ្លះដេីម្បីជួយកូន?
លេីសពីថ្នាំដែលផ្ដល់អេាយ ឪពុកម្តាយអាចអេាយកូនញ៊ាំ
ចំនីអាហារដែលទន់ ឬជាអាហាររាវ។
លេីកទឹកចិត្តក្មេងអេាយផឹកទឹកអេាយច្រេីន ទឹកក្តៅអ៊ុនៗក៏បាន ត្រជាក់ក៏បាន៕
ដោយ : សហការី