ភ្នំពេញ : ករណីអ្នកបើកបរ ជាម្ចាស់តុក តុក ម៉ូតូ កង់៣ឥណ្ឌា បង្ករហេតុ បើកបញ្ច្រាសទិស រួចមានចរិតពាល ឆេវឆាវ រហូតដល់យកដំបងបួនជ្រុង ក្នុងចេតនាទុច្ចរិត ប្រើហិង្សាមកលើអ្នកបើកបររថយន្ត ជាជនរងគ្រោះ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ត្រូវបានអ្នកលេងហ្វេសប៊ុក បង្ហោះចែករំលែកព្រោងព្រាត នូវវីដេអូឃ្លីប ជិតមួយនាទីនេះ ។ ជនរូបនេះ បង្ហាញពីភាពទំនើង អសីលធម៌ បើកល្មើសច្បាប់ និងជាជនបង្កបញ្ហា ក្នុងការប្រើអំពើហិង្សាមកលើអ្នកដទៃ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា មិនគួរបន្តឲ្យគាត់ធ្វើរបៀបឡើយ! ។ ដោយឡែកអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ថា កម្លាំងជំនាញកំពុងស្រាវជ្រាវរកម្ចាស់ម៉ូតូនេះហើយ!
ដូច្នេះ, អ្នកនាំពាក្យ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសស្វែងរកម្ចាស់ ម៉ូតូកង់៣ឥណ្ឌា ដ៏ទំនើងនោះហើយ, ចាំមើលកំពស់ប៉ុន្មាន ? ទីបំផុត ! តាមការស្រាវជ្រាវបឋម ម្ចាស់តុក តុក ម៉ូតូ កង់៣ឥណ្ឌា ដែលមានស្លាកលេខ 1AB-5481 កណ្ដាល មានឈ្មោះ សៀម នឿន ភេទ ប្រុស កេីតឆ្នាំ ១៩៦៧ មានកំពស់ ១,៧៥ម ស្នាក់នៅភូមិ ស្វាយអាត់កណ្ដាល ឃុំ ព្រែកតាមាក់ ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
សង្ឃឹមថា សមត្ថកិច្ច នឹងស្រាវជ្រាវរកឃេីញម្ចាស់ តុក តុក នេះ មកវាស់កំពស់ជាសាធារណៈឆាប់ៗមិនខាន ! ពីព្រោះថាមានអត្តសញ្ញាណ មានអាសយដ្ឋាន ត្រូវនាំខ្លួនយកមកធ្វើការអប់រំ ឬពិនិត្យទឹកនោម ក្រែងមានសារជាតិញៀន ដែលបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ ប្រសិនបើជនទំនើងរូបនេះ មានសារជាតិញៀន ឬដើរប្រព្រឹត្តអំពើដ៏អសីលធម៌បែបនេះទៅទៀត !
គេកំពុងរង់ចាំ , តើសមត្ថកិច្ច ឈានដល់នាំខ្លួនជនរូបនេះ បានដែរឬទេ ពីព្រោះថា ទង្វើរបស់គេ ត្រូវបានសង្គមស្អប់ខ្ពឺបំផុត ៕
ដោយ : សិលា